អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធទិវាបរិស្ថានជាតិ ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់រឹង

2021/11/23 07:42:04 pm        468

កំពង់ធំ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរបរិស្ថានខេត្ត ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រងកាកសំណល់រឹង នៅតាមទីប្រជុំជន និងបង្កើនអនាម័យជនបទ។

ក្នុងពិធីនេះ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ទិវាអនាម័យបរិស្ថានជាតិ គឺជាទិវាមួយដែលយើងទាំងអស់គ្នាត្រូវមានការយល់ដឹងពីភាពស្រស់ស្អាតនៃបរិស្ថាន គ្មានសំរាម ដែលផ្តោតលើការគ្រប់គ្រង និងប្រើប្រាស់កាកសំណល់រឹង រួមជាមួយការទុកដាក់ឲ្យបានត្រឹមត្រូវ ដែលប្រែក្លាយខេត្តកំពង់ធំទាំងមូល ជាពិសេសទីក្រុង និងទីប្រជុំជននៅតាមបណ្តាស្រុក ឃុំ ទាំង អស់ ក្លាយជាភូមិស្អាត គ្មានសំរាម។

ទិវានេះមិនមែនជាឱកាសសម្រាប់តែការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាពេលដែលត្រូវផ្លាស់ប្តូរ ឥរិយាបថ​នៃការស្ដាប់​ ការណែនាំឱ្យទៅជាការអនុវត្តជាក់ស្ដែងក្នុងការគ្រប់គ្រងសំរាម និង សំណល់រឹង នៅគ្រប់ទីកន្លែងដែលយើងរស់នៅ។

បង្កើនការអនុវត្តការគ្រប់គ្រងសំរាម និងសំណល់រឹងជាប្រចាំដោយភាពម្ចាស់ការនៅក្នុងសង្គម គ្រប់ស្រទាប់វ័យ (កុមារ យុវវ័យ វ័យកណ្តាល និងមនុស្សចាស់) នៅតាមទីសាធារណៈ ទីផ្សារ ទីប្រជុំជន មន្ទីរ អង្គភាព ផ្ទះសម្បែង រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម មណ្ឌលកំសាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អីវ៉ាន់ផ្សេងៗ។ ការគ្រប់គ្រងសំរាម និងសំណល់រឹង​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់ជាសកលក្នុងការកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅ ក្នុងបរិយាកាស។

ជាមួយគ្នានេះ អាជ្ញាធរខេត្តនឹងលើកទឹកចិត្ត និងគាំទ្រដល់ស្ថាប័នឯកជន សហគ្រាស និង​អាជីវកម្មណា​ដែល​មានបំណង​ចង់បង្កើតជាសិប្បកម្ម ឬ រោងចក្រ​កែច្នៃ​សំណល់រឹង​ឱ្យទៅ​ជា​ឧបករណ៍ ប្រើប្រាស់ ឬថាមពល បម្រើសេចក្តីត្រូវការនៅក្នុងសង្គមផងដែរ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លើកឡើងដែរថា ការប្រមូលសំរាម និង​កាកសំណល់​រឹង គឺជាកិច្ចការងារស្នូលសំខាន់របស់មន្ទីរបរិស្ថានដែលត្រូវអនុវត្តន៍​ទូលំទូលាយ​ទូទាំងខេត្ត ប៉ុន្តែដោយមន្រ្តីរបស់មន្ទីរបរិស្ថានមានចំនួនតិច ​ក្រសួងបរិស្ថានបានចេញអនុវក្រឹត្យស្តីពី ការគ្រប់គ្រងសំរាម និងសំណលរឹងតាមទីប្រជុំជន ព្រមទាំងប្រកាសស្តីពីការផ្ទេរមុខងារ​តាម​បែបប្រតិភូកម្ម​ប្រគល់មុខងារ ​គ្រប់គ្រងសំរាម​ និងសំណល់រឹងទីប្រជុំជនជូនរដ្ឋបាលក្រុង ស្រុក ជាស្ថាប័នគ្រប់គ្រងអនុវត្តផ្ទាល់​ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសោភ័ណភាពបរិស្ថានល្អ។

លោកបន្ដថា ចំពោះស្ថាប័ន (នីតិបុគ្គល) ណាដែលមានស្នាដៃល្អ ជាគម្រូក្នុងការគ្រប់គ្រងសំរាម និង សំណល់រឹងទីប្រជុំជន រក្សាអាម័យបរិស្ថានបានល្អ! មន្ទីរបរិស្ថាននឹងស្នើសុំក្រសួងបរិស្ថាន​ចេញ​ជាប័ណ្ណ ​សរសើរជូនបុគ្គល (រូបវន្តបុគ្គល) របស់ស្ថាប័ននានាក្នុងខេត្តកំពង់ធំ ដែលមានស្នាដៃ​ឆ្នើម​ក្នុងការគ្រប់គ្រង​សម្រាម​ និងសំណល់​រឹងទីប្រជុំជន តាមរយៈការស្នើសុំរបស់​ប្រធាន​អង្គភាពសាមី​ផងដែរ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm