លោក Macron ប្រាប់ថា បារាំង និងអង់គ្លេសស្នើបទឈប់បាញ់ដោយផ្នែកខ្លះ ១ខែ នៅអ៊ុយក្រែន

2025/03/03 11:48:30 pm        87

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ (ទី២ ខែមីនា) បានប្រាប់សារព័ត៌មាន Le Figaro ថា ប្រទេសបារាំង និងអង់គ្លេស កំពុងស្នើឲ្យមានបទឈប់បាញ់ដោយផ្នែកខ្លះរយៈពេល ១ខែ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមិនគ្របដណ្តប់លើការប្រយុទ្ធគ្នា នៅផ្លូវគោក។

តែទោះបីជាយ៉ាងណាក្ដី លោក Macron បាននិយាយថា បទឈប់បាញ់ នឹងគ្របដណ្តប់លើការវាយប្រហារតាមផ្លូវអាកាស ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធថាមពល។

លោក Macron បានប្រាប់សារព័ត៌មាន Le Figaro ថា «ក្នុងករណីមានបទឈប់បាញ់ វាពិតជាលំបាកណាស់ ក្នុងការផ្ទៀងផ្ទាត់ថា តើការប្រយុទ្ធគ្នា នៅតាមសមរភូមិជួរមុខ ត្រូវបានគោរព ឬអត់នោះ» ដោយលោកបានបន្ថែមថា ខ្សែត្រៀមជួរមុខ គឺស្មើនឹងចម្ងាយ រវាងទីក្រុងប៉ារីស និងទីក្រុង Budapest។

លោក Macron បាននិយាយទៅកាន់សារព័ត៌មាន Le Figaro នៅពេលលោកឡើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងឡុងដ្រ៍ ដើម្បីចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ដែលត្រូវបានកោះអញ្ជើញដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដើម្បីជំរុញដល់កិច្ចប្រឹងប្រែង ក្នុងការបង្កើតផែនការសន្តិភាព នៅប្រទេសអ៊ុយក្រែន។

កិច្ចប្រជុំកំពូល នៅទីក្រុងឡុងដ្រ៍នេះ បានកើតមានឡើង ២ថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាន បានបញ្ចប់ទៅប្រកបដោយភាពមួហ្មង។ បណ្ដាមេដឹកនាំពិភពលោក បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់មេដឹកនាំអ៊ុយក្រែន ហើយសន្យាថា នឹងធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយគាំទ្រប្រទេសរបស់លោក៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm