ឯកអគ្គរដ្ឋទូតចិនរិះគន់ចំណាត់ការរបស់អូស្ត្រាលី ក្នុងការរឹតបន្តឹង DeepSeek

2025/03/03 11:52:21 pm        49

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី បានព្រមានថា ការសម្រេចហាមឃាត់កម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek ពីប្រព័ន្ធ និងឧបករណ៍របស់រដ្ឋាភិបាល បង្កហានិភ័យបន្ថែមទៀតដល់ទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំង២ ដែលទើបតែមានស្ថិរភាពទំនាក់ទំនងទ្វេភាគី នាពេលថ្មីៗនេះ។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូត Xiao Qian បានកើតឡើងនៅពេលដែលក្រុមការងារកងទ័ពជើងទឹកចិន បានធ្វើដំណើរក្បែរដែនទឹករបស់អូស្ត្រាលី ដែលជាផែនការជាក់ស្តែងមួយ ក្នុងការធ្វើចរាចរណ៍នាវា ជុំវិញប្រទេសកោះនេះ។ នាវាចម្បាំង កាលពី ១០ថ្ងៃមុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រ Tasman រវាងអូស្ត្រាលី និងនូវែលសេឡង់។

ដោយសរសេរនៅក្នុងអត្តបទសារព័ត៌មានរបស់សារព័ត៌មាន The Australian នាថ្ងៃចន្ទ (ទី៣ ខែមីនា) លោក Xiao បានលើកឡើងថា កម្មវិធី AI ដែលបង្កើតឡើងដោយប្រទេសចិន នឹង «ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ពិភពលោក ក្នុងទិដ្ឋភាពផ្សេងៗ» ហើយបានជំរុញឲ្យអូស្ត្រាលីធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនេះ។

លោកឯកអគ្គរដ្ឋទូតរូបនេះ បានរៀបរាប់នៅក្នុងអត្ថបទរបស់លោកថា៖ «ការចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងកម្មវិធីនេះ ក្រោមលេស «ហានិភ័យសុវត្ថិភាព» គឺជាការប៉ុនប៉ង ដើម្បីពង្រីកគំនិតនៃសន្តិសុខជាតិ និងធ្វើនយោបាយលើបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យា»។

គួររំលឹកថា កាលដើមខែកុម្ភៈ រដ្ឋាភិបាលដឹកនាំដោយគណបក្សកណ្តាលនិយមឆ្វេងនិយមរបស់ប្រទេសអូស្ត្រាលី គឺគណបក្សកាងារ បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ នៅលើពិភពលោកដែលហាមឃាត់កម្មវិធីបច្ចេកវិទ្យា DeepSeek ពីឧបករណ៍ផ្លូវការ ជាការសម្រេចដែលខ្លួនបានផ្ដល់ហេតុផលពីបញ្ហាសន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm