រុស្ស៊ី៖ អគ្គិភ័យ នៅរោងចក្រចម្រាញ់ប្រេង នៅទីក្រុង Ufa គឺបណ្តាលមកពីបញ្ហាបច្ចេកទេស

2025/03/04 12:52:59 am        65

ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះ នៅថ្ងៃចន្ទ (ទី៣ ខែកុម្ភៈ) នៅឯរោងចក្រចម្រាញ់ប្រេង ក្នុងតំបន់ Ufimsky ដែលជារោងចក្រដ៏ធំបំផុតមួយរបស់រុស្ស៊ី គឺដោយសារតែបញ្ហាបច្ចេកទេស ខណៈត្រូវបានពន្លត់ទាំងស្រុងហើយ ដោយបានបន្ថែមថា រោងចក្រនេះ បានបន្តប្រតិបត្តិការ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើទិន្នផលត្រូវបានបញ្ឈប់នៅត្រង់ចំណុចណា ដោយសារអគ្គិភ័យនេះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Bashneft បានប្រាប់សារព័ត៌មាន Interfax ថា អគ្គិភ័យនេះមិនបានប៉ះពាល់ដល់កន្លែងផលិតសំខាន់ៗទេ។

ទិន្នន័យពីក្រុមហ៊ុន LSEG បង្ហាញថា រោងចក្រចម្រាញ់ប្រេងគ្រប់គ្រងដោយក្រុមហ៊ុន Bashneft ដែលមានចម្ងាយប្រហែល ១.៥០០គីឡូម៉ែត្រ ភាគខាងកើតនៃព្រំដែនជាមួយប្រទេសអ៊ុយក្រែន មានសមត្ថភាពផលិតប្រេង ១៦៨.០០០បារ៉ែល ក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់ប្រេងរបស់រៀងចក្រនេះ ភាគច្រើនមកពីជុំវិញតំបន់ Bashkiria និងភាគខាងលិចតំបន់ស៊ីបេរី។

ដោយដកស្រង់ពីការរកឃើញបថម ក្រសួងសង្គ្រោះបន្ទាន់ ក្នុងតំបន់ បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា «អគ្គិភ័យនេះ គឺទាក់ទងទៅនឹងបញ្ហាបច្ចេកទេស» ហើយបានចាប់ផ្ដើមឆាបឆេះចេញពីកន្លែងក្បែរឡកម្ដៅ។

វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ទៀងផ្ទាត់ដោយសារព័ត៌មាន Reuters បានបង្ហាញថា រោងចក្រចម្រាញ់ប្រេងនៅទីក្រុង Ufa ដែលជាទីក្រុងធំជាងគេនៅតំបន់ Bashkortostan កំពុងត្រូវបានអណ្ដាតភ្លើងឆាបឆេះ។ តែយ៉ាងណាក្ដី កាលបរិច្ឆេទនៃរូបភាពវីដេអូនោះ មិនអាចត្រូវបានបញ្ជាក់ភ្លាមៗឡើយ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm