វិមានក្រឹមឡាំង៖ កិច្ចប្រជុំកំពូល នៅទីក្រុងឡុងដ្រ៍ ស្តីពីអ៊ុយក្រែន គ្មានបំណងសម្រេចបានសន្តិភាពទេ

2025/03/04 01:32:59 am        86

វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៣ ខែមីនា) បានប្រាប់ឲ្យដឹងថា ការសន្យាដែលធ្វើឡើងដោយបណ្ដាមេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូល នាទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ស្តីពីអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងមក ដើម្បីបង្កើនមូលនិធិដល់ទីក្រុងគីវ នឹងមិនជួយនាំមកនូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងបណ្ដាមេដឹកនាំលោកខាងលិចផ្សេងទៀត កាលពីថ្ងៃអាទិត្យ (ទី២ ខែមីនា) ជាកន្លែងដែលពួកគេបានព្រមព្រៀងរៀបចំនូវផែនការសន្តិភាព នៅអ៊ុយក្រែន ដើម្បីដាក់បង្ហាញទៅសហរដ្ឋអាមេរិក ពោលគឺមានរយៈពេល ២ថ្ងៃបន្ទាប់ពីលោក Zelenskiy បានប៉ះទង្គិចជាមួយប្រធានាធិបតី លោក Donald Trump ក្នុងកិច្ចប្រជុំពិសេស នៅសេតវិមាន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការសន្យាផ្តល់មូលនិធិពីបណ្ដាមេដឹកនាំអឺរ៉ុប ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងផ្ដល់មីស៊ីលការពារដែនអាកាសតម្លៃ ២ពាន់លានដុល្លារពីចក្រភពអង់គ្លេសផងដែរ នឹងធ្វើឲ្យសង្រ្គាមកាន់តែអូសបន្លាយបន្ថែមទៀត។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការជួបប្រជុំនេះ ច្បាស់ណាស់មិនទាក់ទងនឹងផែនការសន្តិភាពនោះទេ ប៉ុន្តែនឹងអនុញ្ញាតឲ្យមាន «ការបន្តនូវអរិភាព»។

លោក Peskov បានសង្កត់ធ្ងន់ថា៖ «គំនិតផ្តួចផ្តើមស្ថាបនាណាមួយ (ដើម្បីសន្តិភាព) នឹងត្រូវបានទាមទារឥឡូវនេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវមាននរណាម្នាក់បង្ខំឲ្យលោក Zelenskiy ផ្ទាល់ ផ្លាស់ប្តូរគោលជំហររបស់ខ្លួន។ គាត់មិនចង់បានសន្តិភាពទេ។ ដូច្នេះ ត្រូវតែមាននរណាម្នាក់ធ្វើឲ្យលោក Zelenskiy ចង់បានសន្តិភាព»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm