សិល្បករចំនួន៣៧រូប បង្ហាញស្នាដៃក្នុងពិព័រណ៍សិល្បៈ នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១

2021/11/23 08:19:58 pm        623

ភ្នំពេញ ៖ សិល្បករចំនួន៣៧រូបមកពីទ្វីបអាស៊ី និងអឺរ៉ុប បាននាំយកស្នាដៃមកបង្ហាញតាមរយៈប្រធានបទធំៗ ចំនួន៦ គឺ Happy Head, Sahaka playground, Encoutering Culture, The longest voyage, Thing that count, ll Nodo: A Sketch of hope នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប២០២១ នៅសារមនី្ទរជាតិ។

នៅក្នុងពិធីសម្ពោធពិព័រណ៍សិល្បៈ នៃមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ២០២១ នៅសារ​មនី្ទរ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ជាមួយឯកឧត្តមតំណាងក្រសួងការបរទេស និងសហ​ប្រតិបតិ្ត​ការអន្តរជាតិ លោកជំទាវ ឯកអគ្គរដ្ឋទូត Carmen Moreno ប្រមុខបេសកកម្ម នៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដោយមានការសហការរវាងភាគីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ សហភាពអឺរ៉ុប និងមូលនិធិអាស៊ី អឺរ៉ុប ដើម្បីរៀបចំមហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប ដែលបង្ហាញពី​ភាពចម្រុះ នៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានឲ្យដឹងថា សារមនី្ទរជាតិកម្ពុជា ពិតជាទទួល​បាន​នូវកិតិ្តយស​ខ្លាំង​ណាស់​ដែលគណៈកម្មាធិការរៀបចំព្រឹតិ្តការណ៍របស់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងក្រុមការងារ ASEM បាន​សម្រេច​ជ្រើស​យកទីតាំងសារមនី្ទរជាតិ ​នៃកម្ពុជា សម្រាប់​ការរៀបចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​អបអរ​កិច្ចប្រជុំកំពូលអាស៊ី ​និងអឺរ៉ុប លើកទី១៣។

ក្នុងនាមលោក ជានាយកសារមនី្ទរជាតិ យល់ឃើញថា ទីតាំងនេះពិតជា​ស័កិ្តសម​ណាស់​សម្រាប់​ការ​រៀប​ចំព្រឹតិ្តការណ៍ពិព័រណ៍​មិនអចិន្ត្រៃយ៍នេះ ​ព្រោះសារមនី្ទរជាតិ ជាទីតាំងអនុស្សាវរីយ៍មួយ​សតវត្សរ៍ នៃកេរ្តិ៍ដំណែល​ជាតិ ​ដ៏មហាសាលមួយ​ដែលបាន​បន្សល់​ទុកតាំងពីសម័យ​អាណានិគមបារាំងមក។

លោក បានបញ្ជាក់ទៀតថា បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពុំទាន់បាន​គ្រប់​គ្រងទាំងស្រុង ប៉ុន្តែ​ឥទិ្ធពលនៃជំងឺនេះពុំបានធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំ​ព្រឹតិ្តការណ៍​នានា នៃកិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប លើកទី១៣នេះឡើយ។

ជាក់ស្តែងការរៀបចំពិព័រណ៍បង្ហាញស្នាដៃ​សិល្បៈអបអរកិច្ចប្រជុំនេះ បានធ្វើឡើងក្នុងបរិបទពីរ គឺ​តាម​រយៈអនឡាញ ​និងការតាំង​ផ្ទាល់នៅក្នុង​សារមនី្ទរ​ជាតិកម្ពុជា។ ​ការរៀបចំពិព័រណ៍ផ្ទាល់នេះ មាន​ការ​ចូលរួមពីសិល្បករ​ ចំនួន​៣៧រូប ​មកពីទ្វីប​អាស៊ី និងអឺរ៉ុប​ បាននាំយក​ស្នាដៃមក​បង្ហាញតាមរយៈ​ប្រធាន​បទធំៗ ​ចំនួន៦។ ស្នាដៃ​សិល្បៈ​ទាំង​អស់​នេះជា​ស្នា​ដៃ​ចម្លាក់ រូបថត រូបគំនូរ​ ឬគ្រឿងអលង្ការ វីដេអូខ្លី​ ដែល​ឆ្លុះបង្ហាញ​បទពិសោធន៍នៃ​ការ​ធ្វើដំណើរ​ឆ្លងទ្វីប ​ស្ថានភាពរស់នៅប្រចាំថ្ងៃ និង​ការ​ទទួល​ឥទិ្ធពលគំនិតរវាងសិល្បករ ​នៃទ្វីបទាំងពីរ។

ជារួមខ្លឹមសារ នៃពិព័រណ៍នេះ បានបង្ហាញ​ពី​សាមគ្គីភាព ​និងចំណងមិត្តភាពលើវិស័យវប្បធម៌​ នៃបណ្តាប្រទេស​ក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕

អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm