អធិការបតី «មិនសូវល្បីឈ្មោះ» របស់អូទ្រីស លោក Stocker ត្រូវបានចាប់អារម្មណ៍យ៉ាងឆាប់រហ័ស

2025/03/04 02:24:50 am        123

រយៈពេលប៉ុន្មានខែមុនពេលក្លាយជាអធិការបតីនៃប្រទេសអូទ្រីស នាថ្ងៃចន្ទ (ទី៣ ខែមីនា) នេះ លោក Christian Stocker គឺជាមន្ត្រីគណបក្សដែលមិនមានបទពិសោធន៍ក្នុងតំណែងរដ្ឋមន្ត្រី ជិតដល់អាយុចូលនិវត្តន៍យ៉ាងឆាប់រហ័ស ហើយស្ទើរតែត្រូវបានគេស្គាល់ថា ស្ថិតនៅខាងក្រៅរង្វង់នយោបាយ។

ប៉ុន្តែរយៈពេល ៥ខែនៃកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះដ៏ច្របូកច្របល់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្រ្គាមរបស់ប្រទេសនេះ បន្ទាប់ពីមាននូវការបោះឆ្នោតដ៏តានតឹង ក្នុងខែកញ្ញាឆ្នាំមុន បាននាំឲ្យបុរសវ័យ ៦៤ឆ្នាំដែលមិនសូវល្បីឈ្មោះ ត្រូវបានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាល។

សារព័ត៌មាន Kronen Zeitung នៅអូទ្រីស បានដាក់ចំណងព័ត៌មានធំពីលោក Stocker ថ្មីៗនេះថា៖ «អធិការបតី (ដែលនឹងត្រូវចូលកាន់តំណែងឆាប់ៗនេះ) មិនសូវមានគេស្គាល់ឈ្មោះ»។

នៅពេលដែលទាំងក្រុមអភិរក្សនិយមរបស់លោក គឺគណបក្សប្រជាជន (OVP) និងក្រុមស្តាំនិយមជ្រុល គឺគណបក្សសេរីភាព (FPO) បានធ្វើឲ្យខូចឱកាសរបស់ពួកគេ ដើម្បីបានដឹកនាំរដ្ឋាភិបាលមួយ លោក Stocker ត្រូវបានរុញឲ្យចូលទៅអង្គុយក្នុងក៏អីកំពូលរបស់ប្រទេសយ៉ាងឆាប់រហ័ស ដោយបានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះក្រុមកណ្តាលនិយមដែលអ្នកស្នងតំណែងមុនរបស់លោក បានបរាជ័យមិនអាចសម្រេចបាន។

លោក Stocker ដែលជាមេធាវីដ៏ស្មោះត្រង់ និងមានហេតុផល បានប្រឹងប្រែងបន្តធ្វើឲ្យប្រទេសអូទ្រីសដែលមានទំនោរស្តាំនិយមកាន់តែខ្លាំងឡើង ស្ថិតនៅក្នុងរង្វង់សហភាពអឺរ៉ុប និងរិះគន់រុស្ស៊ី ពោលគឺខុសពីមេដឹកនាំរបស់គណបក្ស FPO គឺលោក Herbert Kickl ដែលឥឡូវនេះ នៅតែជាអ្នកប្រឆាំង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm