WHO៖ ចំណាត់ការអាមេរិក អាចធ្វើឲ្យការលុបបំបាត់ជំងឺស្វិតដៃជើងយឺតយ៉ាវ

2025/03/04 03:08:54 am        84


មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការលុបបំបាត់ជំងឺស្វិតដៃជើង ដែលជាការគំរាមកំហែងដល់សុខភាពពិភព លោកអាចនឹងត្រូវពន្យារពេល ប្រសិនបើការកាត់បន្ថយមូលនិធិរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបរាប់រយលានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំមកហើយនោះ មិនត្រូវបានកែប្រែនោះទេ។

WHO ធ្វើការជាមួយអង្គការ និងស្ថាប័នជាច្រើន ដូចជាអង្គការ UNICEF (យូនីសេហ្វ) និងមូលនិធិ Gates Foundation ជាដើម ដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង។ ការគ្រោងដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី WHO បានជះឥទ្ធិពលដល់កិច្ចប្រឹងប្រែងនានា ក្នុងនោះរួមទាំងការបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកផងដែរ។ 

កាលពីសប្តាហ៍មុន ជំនួយជំងឺស្ថិតដៃជើងរបស់អង្គការយូនីសេហ្វ ត្រូវបានបញ្ចប់ ខណៈដែលក្រសួងការបរទេស បានកាត់បន្ថយ ៩០ភាគរយនៃជំនួយរបស់ USAID (ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ) នៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យការផ្ដល់ជំនួយស្របជាមួយនឹងគោលនយោបាយ «America First» (អាមេរិកទី១) របស់ប្រធានាធិបតី លោក Donald Trump។

នាយកកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង សម្រាប់តំបន់មេឌីទែរ៉ាណេភាគខាងកើតរបស់ WHO លោក Hamid Jafari បាននិយាយថា ជារួម ភាពជាដៃគូ ត្រូវបាត់បង់ ១៣៣លានដុល្លារពីសហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងថា នឹងកើតមាននៅឆ្នាំនេះ។ តំបន់នេះ រួមបញ្ចូលប្រទេសចំនួន ២ ដែលជំងឺស្វិតដៃជើង កំពុងរីករាលដាល គឺអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

លោកបានប្រាប់ថា «ប្រសិនបើការខ្វះខាតថវិកានៅតែបន្ត វាអាចធ្វើឲ្យយឺតពេលដល់ការលុបបំបាត់ជំងឺនេះ ហើយវាអាចនាំឲ្យមានកុមារខ្វិនដៃជើងកាន់តែច្រើន» ដោយលោកបានបន្ថែមថា កាន់តែពន្យារពេលលុបបំបាត់ជំងឺស្វិតដៃជើង នោះកាន់តែធ្វើមានការចំណាយខ្ពស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm