[BREAKING NEWS] សហរដ្ឋអាមេរិក ផ្អាកជំនួយយោធាទៅកាន់អ៊ុយក្រែន ក្រោយជម្លោះពាក្យសម្ដីរវាងមេដឹកនាំ

2025/03/04 03:20:21 pm        321

មន្ត្រីសេតវិមានមួយរូបបាននិយាយកាលពីថ្ងៃចន្ទ (០៣ មីនា) ថា សហរដ្ឋអាមេរិក កំពុងផ្អាកជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប៉ះទង្គិចពាក្យសម្ដីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office។

មន្ត្រីរូបនេះនិយាយថា អាមេរិកកំពុងផ្អាក និងពិនិត្យមើលជំនួយទាំងនោះ ដើម្បីធានាថាវាកំពុងរួមចំណែកដល់ដំណោះស្រាយសង្រ្គាម។ ការផ្អាកនេះនឹងមានរយៈពេលរហូតដល់លោក Trump មើលឃើញថាថ្នាក់ដឹកនាំរបស់អ៊ុយក្រែនបង្ហាញពីការប្តេជ្ញាចិត្តដោយស្មោះត្រង់ចំពោះសន្តិភាព នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg និង Fox News ។

Fox News បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក Trump ថា "នេះមិនមែនជាការបញ្ចប់ជំនួយជាអចិន្ត្រៃយ៍ទេ គ្រាន់ជាការផ្អាកមួយ"។ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា សព្វាវុធយោធារបស់អាមេរិក ដែលបច្ចុប្បន្នមិនស្ថិតនៅអ៊ុយក្រែន នឹងត្រូវផ្អាក រួមទាំងសព្វាវុធដែលកំពុងធ្វើដំណើរលើយន្តហោះ និងនាវា ឬកំពុងរង់ចាំនៅតំបន់ឆ្លងកាត់ក្នុងប្រទេសប៉ូឡូញ។ សារព័ត៌មាននេះបន្ថែមថា លោក Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុវត្តការផ្អាកនេះ។

របាយការណ៍នេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកមិនបានពិភាក្សាពីការផ្អាកជំនួយយោធាដល់អ៊ុយក្រែនទេ ប៉ុន្តែបានបន្ថែមថា លោក Zelenskiy "គួរតែដឹងគុណឱ្យច្រើនជាងនេះ" ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm