អាមេរិក បង្ហាញសញ្ញាថាកិច្ចព្រមព្រៀងរ៉ែអ៊ុយក្រែនអាចទៅរួច ខណៈអឺរ៉ុប ដាក់សំណើសន្តិភាព

2025/03/04 04:43:06 pm        168

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបកាលពីថ្ងៃចន្ទ (០៣ មីនា) ថា កិច្ចព្រមព្រៀងធនធានរ៉ែរបស់អ៊ុយក្រែន សម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅតែអាចធ្វើទៅបាន ទោះបីជាមានការខកចិត្តរបស់លោកជាមួយទីក្រុងគីវក៏ដោយ ខណៈមេដឹកនាំអឺរ៉ុបបានលើកឡើងនូវសំណើសម្រាប់បទឈប់បាញ់រយៈពេលខ្លីក្នុងសង្គ្រាមរបស់រុស្ស៊ី ជាមួយប្រទេសជិតខាងរបស់ខ្លួន។

រដ្ឋបាលលោក Trump ចាត់ទុកកិច្ចព្រមព្រៀងបែបនេះថាជាមធ្យោបាយរបស់អាមេរិក ក្នុងការទទួលបានមកវិញនូវទឹកប្រាក់រាប់រយពាន់លានដុល្លារដែលខ្លួនបានផ្តល់ឱ្យអ៊ុយក្រែន ជាជំនួយផ្នែកហិរញ្ញវត្ថុ និងយោធា ចាប់តាំងពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសកាលពីបីឆ្នាំមុនមក។

ប៉ុន្តែការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងតានតឹងនៅក្នុងការិយាល័យប្រធានាធិបតី Oval Office កាលពីសប្តាហ៍មុន រវាងលោក Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើឱ្យលទ្ធភាពនៃកិច្ចព្រមព្រៀងនេះប្រឈមការសង្ស័យ។ នៅពេលត្រូវបានសួរកាលពីថ្ងៃចន្ទ ថាតើកិច្ចព្រមព្រៀងនេះបានរលាយបាត់ឬយ៉ាងណា លោក Trump ឆ្លើយថា "ទេ លោកមិនគិតដូច្នេះទេ"។

លោក Trump បានពិពណ៌នាថា "នេះជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយសម្រាប់ភាគីទាំងពីរ" ហើយបាននិយាយថា លោកនឹងផ្តល់ព័ត៌មានថ្មីៗពីស្ថានការណ៍នេះនៅយប់ថ្ងៃអង្គារ (០៤ មីនា) នេះ។ លោក Trump បានកែប្រែគោលនយោបាយអាមេរិកលើអ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ដោយប្រកាន់ជំហរសម្របសម្រួលបន្ថែមទៀតជាមួយទីក្រុងមូស្គូ ដែលធ្វើឱ្យទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុប ព្រួយបារម្ភ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm