រដ្ឋមន្រ្ដីសុខាភិបាលស្នើអង្គការ Vital Strategies សហការចែករំលែកចំណេះដឹង និងបទពិសោធន៍ប្រព័ន្ធសុខាភិបាលឌីជីថល ដល់វិស័យសុខាភិបាលកម្ពុជា

2025/03/04 08:04:29 pm        178

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies និងក្រុមការងារ ដើម្បីពិភាក្សាការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់, នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

លោក Romain Santon បានជម្រាបជូនឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីការងាររបស់ Vital Strategies ដែលបានអនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ អង្គការ Vital Strategies តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (D4H) របស់ Bloomberg Philanthropies បានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះនៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះបញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ជាដើម។ 

លោក Romain Santon បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រយ៉ាងជិតស្និទដល់ក្រុមការងារ Vital Strategies នាពេលកន្លងមក ធ្វើឱ្យគម្រោងទទួលបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំងស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ជំហានទី៦ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោងទីក្រុងដែលមានសុខមាលភាពល្អ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅលោក Romain Santon និងប្រតិភូអង្គការ Vital Strategies ដែលមានសុច្ឆន្ទៈ ក្នុងការចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ជាពិសេសបាន និងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក (Cancer Registry Program) និងស្នើសុំការណែនាំ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ជាបន្តទៀត។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងារអង្គការ Vital Strategies ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយសហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសរសេរបាយការណ៍នានា ការបណ្តុះបណ្តាលភាពជាដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពីកំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ឋសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល៕អត្ថបទ៖រដ្ឋា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        79
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        102
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm