ឯកឧត្តម ចាយ បូរិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងធម្មការ និងសាសនា

2025/03/04 08:11:32 pm        88

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខនេះ ។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង ព្រះរាជតំណាង សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងនិកាយសាសនាផ្សេងៗ បាននិមន្តនិងអញ្ជើញចូលរួមផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ។  

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៥ គឺ ៖ ការលើកកម្ពស់សាសនារបស់រដ្ឋ, ការលើកកម្ពស់សីលធម៌សង្គម, ការរក្សាសុខដុមនីយកម្មសាសនា , ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត, ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ 

ឯកឧត្តម ចាយ បូរិន បញ្ជាក់ទៀតថា វត្តអារាមទាំងអស់ ក៏ជាកន្លែងសម្រាប់ការអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបំបាត់អំពើហឹង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រៅពីនេះក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ដោយជម្រុញតួនាទីរបស់អគ្គាធិការដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួង តាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សា និងការពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិត។ 

ដើម្បីឲ្យសន្និបាត ទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តរដ្ឋមន្រ្តី បានសំណូមពរដល់អង្គសន្និបាត ១- ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ២- សូមឱ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូលចូលរួមជាមតិយោល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង៥របស់ក្រសួង រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ៣- សូមនិមន្ត និងអញ្ជើញចូលរួមឲ្យបានពេញលេញ ប្រកបដោយព្រះស្មារតីបុរេសកម្ម ក្នុងការពិភាក្សា រក្សាសាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារតែមួយនៃក្រសួងធម្មការ និងសាសនា ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា និងសូមឱ្យកិច្ចពិភាក្សាក្នុងអង្គសន្និបាតនាពេលនេះ ទទួលបានផ្លែផ្កា ជាវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការ ឱ្យមានការរីកចម្រើន និងរុងរឿង៕ អត្ថបទ៖រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm