ប្រជាពលរដ្ឋជាច្រើនបានកំពុងប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈបណ្ណ ប.ស.ស.

2025/03/04 08:19:50 pm        161

គិតត្រឹមបំណាច់ឆ្នាំ២០២៤កន្លងទៅ មានសមាជិក​ទៅ​ប្រើប្រាស់​សេវា​មូល​ដ្ឋាន​សុខាភិបាល​សរុប​ចំនួន​ជាង ​៧,៧លានដង/នាក់ និងបានចំណាយថវិកាអស់ប្រមាណ ៦៥០ពាន់លានរៀល ឬ​ស្មើ​ប្រមាណ ១៥៨,៥លានដុល្លារអាម៉េរិក ដែលធានារ៉ាប់រង​បន្ទុក​នូវ​ការ​ចំណាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅ​ព្រឹក​ថ្ងៃ​ទី៤​ ខែមីនា ឆ្នាំ២០២៥នេះ ពួកគាត់បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តាមរយៈ​គោល​នយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងផ្នែកគាំពារសង្គម តាមរយៈបេឡាជាតិ​សន្តិសុខ​សង្គម ​ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនដូចពេលមុនៗ នៅ​ពេល​មាន​បញ្ហាសុខភាព។

ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាថែទាំសុខភាព តាម​រយៈ​បណ្ណ ប.ស.ស. ដូចគ្នានេះ បានលើកឡើងថា តាមរយៈគោល​នយោបាយ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា រាប់ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​មកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ បន្ថែម​ពីនេះ ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រ​ជា​ពលរដ្ឋ​មានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើន ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺ​ពិត​ជា​ជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមាន​បញ្ហា​សុខ​ភាព​ត្រូវ​ទៅ​ពេទ្យ​។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​គម្រោង​ការ​អភិវឌ្ឍ​របបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច គិតមកដល់​ត្រឹម​បំណាច់​ឆ្នាំ​២០២៤ បានដាក់ឱ្យដំណើរ​ការ​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍​បាន​ដោយ​រលូន និងបានបង្កើន​ការ​ចុះ​ឈ្មោះស​មាជិក​ថ្មី​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ជា​កាតព្វ​កិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត សរុបចំនួនជាង ៨៨ម៉ឺននាក់ ក្នុងនោះ សមាជិក​តាម​របបភាគទានជាកាតព្វកិច្ចចំនួនជាង ៣៤ម៉ឺននាក់ និងសមាជិក​តាមរបប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួនជាង ៥៣ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. ផ្នែកថែទាំសុខ​ភាព​តាម​របប​ភាគ​ទាន​ជា​កាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត កើនដល់ចំនួនជាង ២,៧លាននាក់ ក្នុង​នោះ តាមរបបភាគទានជាកាតព្វកិច្ចចំនួនជាង ២លាន ៧ម៉ឺននាក់ និងតាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួនជាង ៦៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm