វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%

2025/03/04 08:47:59 pm        219

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងលើសពី ៦% គាំទ្រដោយ​ឧស្សាហកម្ម​កាត់​ដេរ និងស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម, ដែលបញ្ហានេះ កម្ពុជា​ត្រូវ​តែធ្វើពិពិធកម្ម និងកសាងភាពធន់ ដើម្បីធានាឱ្យបាននូវការ អភិវឌ្ឍប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។

តាមឯកសារទស្សនាទាន សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្តីពី​យុទ្ធសាស្រ្ត​កំណើន​ថ្មី​របស់​ប្រទេសកម្ពុជា និងអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព បាន​រំលេច​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ជាបណ្តើរៗ ក្នុងរយៈពេល​ក្រោយ​ពី​វិបត្តិ​ជំងឺ​រាតត្បាត ដោយមានកំណើនផលិតផលក្នុងស្រុកសរុប ផ.ស.ស. ក្នុងអត្រា ៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និង​វិស័យ​មិន​មែនកាត់ដេរ ស្ទើរតែត្រលប់ ទៅកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ចំណែកនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងលើសពី ៦% គាំទ្រដោយ ឧស្សាហកម្មកាត់ដេរ និង​ស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ តែទោះ​បី​យ៉ាង​ណា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ងាយរងគ្រោះពីការប៉ះទង្គិចពីខាងក្រៅ ការប្រែប្រួលទីផ្សារសកល និងការបែង​ចែក​ភូមិ​សាស្ត្រសេដ្ឋកិច្ច ដែលរំលេចឱ្យឃើញពីភាព ចាំបាច់ ក្នុងវិធានការធ្វើពិពិធកម្ម និង​កសាង​ភាព​ធន់ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

បញ្ហានេះ, ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយសកល កំពុង​ស្ថិត​ក្នុង​ស្ថានភា​ព​នៃ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដែលឆ្លុះបញ្ចាំងតាម រយៈភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើន​ឡើង​នៃ​ប្លុក​ប្រទេស​ក្នុង​តំបន់ ការធ្លាក់ចុះនៃទំនុកចិត្តទៅលើស្ថាប័នពហុភាគី បរិវត្តកម្មឌីជីថល​យ៉ាង​ឆាប់​រហ័ស និងការកើនឡើងនៃភាពបន្ទាន់នៃចីរភាពបរិស្ថាន។ ជវភាពនៃការផ្លាស់ប្តូរទាំងនេះ បង្កើត​បាន​ទាំង បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់កម្ពុជា។ បញ្ហានេះ ដូចប្រទេស​ដទៃ​ទៀត​ផង​ដែរ ដែលកម្ពុជាត្រូវតែស្វែងរកផ្លូវរបស់ខ្លួន ក្នុងបរិការណ៍នៃពិភពលោកដែលកាន់តែ ស្មុគ​ស្មាញ​ និ​ង​មានភាពមិនច្បាស់លាស់។

ចក្ខុវិស័យកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ទាមទារឱ្យមានយុទ្ធសាស្ត្រថ្មី ដែល​លើស​ពី​ការ​ស្តារ​ឡើង​វិញ នូវកត្តាជំរុញកំណើន របស់ខ្លួនដូចជា ទេសចរណ៍ ផលិតកម្មមានតម្លៃបន្ថែមទាប អចលន​ទ្រព្យ និងកសិកម្ម។ មូលដ្ឋានគ្រឹះសម្រាប់កំណើននាពេល អនាគត គឺមិនត្រឹម​តែ​ត្រូវ​ពង្រឹង​ធន​ធានដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់ប្រភពថ្មីនៃកាលានុវត្តភាព ដែលមិន ទាន់ចាប់យក, ជាមួយនឹងការផ្ដល់ការងារសមរម្យ និងធានានូវ​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកបដោយចីរភាព។

លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងជា​អគ្គទេសា​ភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា លើក ឡើងថា គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការ​វាយ​តម្លៃ​ពី​ភាពខ្លាំងនិងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីកំណត់​ទិដ្ឋភាព​សំខាន់ៗ ដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។ សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និង​អន្តរជាតិ​ផង​ដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពី បញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បី​ជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ ដែ​ល​ស្ថាន​ភាពមានភាពមិនច្បាស់លាស់ ដែលអាចប៉ះ​ពាល់​ដល់​គន្លង​នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​នៅ​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm