នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ ស្ត្រីកម្ពុជា និងយោធិននារី​ក្នុងខ.ភ.ម. បាន​ចូលរួម​ចំណែក​យ៉ាងសកម្មក្នុងបុព្វហេតុកសាងអភិវឌ្ឍ និងការពារប្រទេសជាតិ

2025/03/04 10:24:44 pm        382

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម នាយករង​ខុទ្ទកាល័យ​សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះ​ស្រុក​កណ្តាល​ស្ទឹង បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ប្រព្រឹត្តប្រកបទៅដោយមោទក ភាពក្នុងបរិយា កាស ជាកិត្តិយសនិងស្និទ្ធស្នាលបំផុត នៅ​បញ្ជាការដ្ឋានអង្គរក្ស (ក្រុងតាខ្មៅ ខេត្តកណ្តាល) នារសៀលថ្ងៃទី៣ ខែ មីនា ឆ្នាំ​២០២៥​។ 

ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នេះជាការឆ្លុះ បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងជាពិសេសពីថ្នាក់ដឹកនាំ បញ្ជាការ​ដ្ឋាន​អង្គ​រក្ស ​គឺបានផ្តល់នូវតម្លៃនិងកិត្តិយស បានជួបជុំសួរសុខ ទុក្ខបងប្អូនយោធិននារី ក្នុងឱកាស​ប្រារព្ធ​ធ្វើពិធីអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃរំលឹកខួបសិទ្ធិ របស់នារី នៅ​លើសកលលោក។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាន​ថ្លែងអ​បអរ​សាទរ​ខួប​លើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ហើយឯកឧត្តម ក៏បានលើកឡើងថា ផែន​ការ​យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា រក្រោមការ ដឹកនាំ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីពង្រឹង និង​ពង្រីក​សក្តា​នុពល​លើ​គ្រប់​វិស័យ ក្នុងប្រទេស និងក្រៅប្រទេស ធានា​នូវ​កម្ម​វិធី​នយោបាយ​សេដ្ឋកិច្ច​សង្គម​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ ឈានទៅទំនើបកម្មជាសកល ស្មើមុខរស្មីមាត់ នៅលើឆាកអន្តរជាតិ និង​បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ជាពិសេស តាមរយៈ ការដាក់ចេញនូវការ អនុវត្តបន្ត នៅក្នុងក្របខ័ណ្ឌ គោលនយោបាយ រួម​ទាំង​យុទ្ធ​សាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​ក្រប​ខ័ណ្ឌ​គោល​ដៅ អភិវឌ្ឍប្រកបដោយចីរភាព ផែនការយុទ្ធសាស្ត្រ នារីរតនៈ ផែនការសកម្ម​ភាព​ជាតិ​ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងការបញ្ជាបយេនឌ័រ ក្នុងគោលនយោបាយ​កម្ម​វិធី​កំណែ​ទម្រង់​សាធារណៈសកម្មភាពជាតិតាមវិស័យ។

ម្យ៉ាងវិញទៀត សមភាពយេនឌ័រ នៅព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់ក្នុងច្បាប់ រដ្ឋ​ធម្មនុ​ញ្ញ​ដែលជាច្បាប់កំពូលរបស់រដ្ឋ ព្រមទាំងច្បាប់នានា ដែលបានបញ្ចូលជាផ្លូវការក្នុងផែនការ យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាលទៀតផង។

នាយ​ឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប នារី​ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី និងបងប្អូននារី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ត​ចូល​រួម​អនុវត្ត​ឱ្យ​បាន​ល្អ តាមកម្មវិធីនយោ បាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងប្រធាន បទ​ខាង​លើ​។ ថែរក្សានូវតម្លៃស្ត្រីខ្មែរ ហើយពួតដៃគ្នារវាងបុរស និងស្ត្រី ក្នុង​ការ​ការ​ពារ​យ៉ាង​មុត​មាំ​នូវ​សុខ​សន្តិភាព​ ឱ្យបានស្ថិតស្ថេរ គង់វង្សជារៀងរហូត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm