វិមានក្រឹមឡាំង៖ ការពិភាក្សាររុស្ស៊ី-អាមេរិក ស្តីពីអ៊ុយក្រែន មិនរំពឹងកើតឡើងភ្លាមៗទេ

2025/03/04 11:16:13 pm        65

នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ជុំបន្ទាប់នៃកិច្ចពិភាក្សារុស្ស៊ី-សហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ទំនងជាមិនកើតឡើងទេ នៅមុនពេលស្ថានទូតនៃប្រទេសទាំង២ ចាប់ផ្តើមប្រតិបត្តិការធម្មតាឡើងវិញ។

អំឡុងការឆ្លើយតបទៅនឹងសំណួរថា តើការចរចាអាចចាប់ផ្តើម មុនពេលស្ថានទូតរបស់ប្រទេសទាំង២ បើកឡើងវិញទាំងស្រុងដែរ ឬយ៉ាងណា លោក Dmitry Peskov អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Vladimir Putin បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា៖ «ទំនងជាមិនកើតឡើងនោះទេ»។  ប្រតិបត្តិការនានា នៅស្ថានទូតនៃប្រទេសទាំង២ ត្រូវបានកាត់បន្ថយ ចាប់តាំងពីរុស្ស៊ី បានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

កាលពីថ្ងៃចន្ទ (ទី៣ ខែមីនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្អាកជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីសប្តាហ៍មុន ដោយធ្វើឲ្យមានភាពប្រេះស្រាំកាន់តែជ្រៅទៅៗ រវាងសម្ព័ន្ធមិត្តទាំង២។ 

មុនពេលលោក Trump ចាប់ផ្តើមអាណត្តិទី២ ជាប្រធានាធិបតីអាមេរិក ក្នុងខែមករា ទំនាក់ទំនង រវាងមហាអំណាចនុយក្លេអ៊ែរទាំង២ រុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ 

លោក Trump ដែលបានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនោះ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស ដោយបើកកិច្ចពិភាក្សា ជាមួយទីក្រុងមូស្គូ រួមទាំងការសន្ទនាតាម ទូរសព្ទ និងការប្រជុំនានា ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ កាន់តែមានការព្រួយបារម្ភ។

យ៉ាងណាក្ដី លោក Peskov ក៏បានប្រាប់សារព័ត៌មាន RIA ថា វាហាក់ដូចជាលឿនពេក ក្នុងការនិយាយថា ការចរចាជុំបន្ទាប់ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងកើតឡើងនោះ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm