ខណ្ឌដូនពេញ​ដាក់​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល​ជាង​ ៥០០​គម្រោង និង​ស្នើសុំ​វិស័យ​នានា​ឲ្យ​មានការ​គាំទ្រ​

2021/11/24 12:54:37 am        579

ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌដូនពេញ​លើកយក​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់ខ្លួន​ចំនួន​ជាង ៥០០​គម្រោង ដើម្បី​ដាក់​ស្នើសុំ​ដល់​វិស័យ​នានា​ជួយ​គាំទ្រ ខណៈ​គម្រោង​នា​ឆ្នាំ​២០២១​នេះ មិនបាន​សម្រេច​ពេញលេញ ពោល គឺ​បាន​ត្រឹម​ជិត ៦០​ភាគរយ​ប៉ុណ្ណោះ​។

​ក្នុង​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​លើកឡើងថា នៅ​ឆ្នាំ​២០២១ ខណ្ឌ​ទទួលបាន​គម្រោង​គាំទ្រ​សរុប​ចំនួន​១២៨​គម្រោង ដោយ​អនុវត្ត​សម្រេចបាន​ចំនួន​៧៣​គម្រោង ស្មើនឹង​៥៩​ភាគរយ ក្នុងនោះ មាន​ផ្នែក​សេដ្ឋកិច្ច​ចំនួន​១៤​គម្រោង​, ផ្នែក​សង្គមកិច្ច​ចំនួន ៣៥​គម្រោង​, ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ចំនួន​៥​គម្រោង​, ផ្នែក​រដ្ឋបាល និង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ចំនួន​ ១៩​គម្រោង​។​

​លោក​អភិបាលខណ្ឌ​បាន​បន្តថា គម្រោង​អាទិភាព​របស់​ខណ្ឌ ដាក់​ស្នើសុំ​គាំទ្រ​ឆ្នាំ​២០២២ មាន​ចំនួន​១១២​គម្រោង​ក្នុងនោះ​គម្រោង​ផ្នែក​សេដ្ឋកិច្ច​២៩​គម្រោង​,​ផ្នែក​សង្គមកិច្ច ៤០​គម្រោង​, ផ្នែក​ធនធានធម្មជាតិ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ២២​គម្រោង និង​ផ្នែក​រដ្ឋបាល និង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ចំនួន​២១​គម្រោង ។

​លោក​បន្តថា សម្រាប់​គម្រោង​អទិភាព​របស់​សង្កាត់​ទាំង​១១ ដាក់​ស្នើសុំ​គាំទ្រ ឆ្នាំ​២០២២ មាន​ចំនួន​៤០២​គម្រោង ក្នុងនោះ​វិស័យ​អាជីវកម្ម​ចំនួន ២៧​គម្រោង​, វិស័យ​អប់រំ​២៩, វិស័យ​សុខភាព ៧២​គម្រោង​, វិស័យ​ងាយ​រងគ្រោះ ៤២​គម្រោង​, វិស័យ​បរិស្ថាន ៥៤​គម្រោង និង​វិស័យ​រដ្ឋបាល និង​សន្តិសុខ ចំនួន​១៧៨​គម្រោង ។

​ជាមួយគ្នា​នោះ​លោក សុខ ពេញ​វុ​ធ ក៏បាន​បញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) ធ្វើឡើង​មាន​គោលបំណង​ចំនួន​៣ ទី​១.​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​អាទិភាព​ឆ្នាំ​២០២២​របស់​រដ្ឋបាល​ខណ្ឌ​, ទី​២.​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​អាទិភាព​ឆ្នាំ​២០២២ របស់​រដ្ឋបាល​សង្កាត់​និង​ទី​៣. ស្នើសុំ​ការគាំទ្រ​គម្រោង ពី​មន្ទីរ អង្គភាព​ជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា វិស័យ​ឯកជន និង​សប្បុរសជន ដើម្បី​គាំទ្រ​គម្រោង​របស់​ខណ្ឌ និង​សង្កាត់ ។​

​បើតាម​លោក​អភិបាលខណ្ឌ​បានបញ្ជាក់​បន្ថែមទៀតថា​សិក្ខាសាលា​នេះ​រៀបចំឡើង​ស្របតាម​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ របស់​ខណ្ឌ និង​សង្កាត់ ដែល​នៅ​ក្នុងនោះ​ចាំបាច់​ត្រូវមាន​ការចូលរួម​គាំទ្រ ពី​សំណាក់​វិស័យ​ជាច្រើន ដើម្បី​ឲ្យ​គម្រោង​ដែល​បានរៀបចំ​ឡើង ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជា​អទិភាព នៅ​ថ្នាក់មូលដ្ឋាន និង​ប្រើប្រាស់​ធនធាន​ឲ្យ​ចំ​គោលដៅ ក៏ដូចជា​ការអនុវត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ជាដើម​៕ ​អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm