​ វិមានក្រឹមឡាំង៖ ការផ្អាកជំនួយយោធាអាមេរិកដល់អ៊ុយក្រែន ជាក្តីសង្ឃឹមខ្ពស់បំផុត សម្រាប់សន្តិភាព

2025/03/05 02:50:18 am        163


វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី៤ ខែមីនា) នេះ បានលើកឡើងថា ការផ្អាកផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន នឹងជាការរួមចំណែកដ៏ល្អបំផុត ក្នុងបុព្វហេតុសន្តិភាព ប៉ុន្តែបានព្រមានថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវបញ្ជាក់លម្អិត អំពីវិធានការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

គួរបញ្ជាក់ថា មន្ត្រីសេតវិមាន បានប្រាប់ឲ្យដឹងថា លោក Trump បានផ្អាកផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមានការប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីសប្តាហ៍មុន ដែលជាការធ្វើឲ្យមានការប្រេះស្រាំកាន់តែធ្ងន់ធ្ងរឡើងៗ រវាងអតីតសម្ព័ន្ធមិត្ត។

លោក Trump ដែលបានជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី១២ ខែកុម្ភៈ និងដែលនិយាយថា លោកចង់ឲ្យគេចងចាំក្នុងនាមជា «អ្នកបង្កើតសន្តិភាព» នោះ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលលោកពណ៌នាថា ជាហានិភ័យនៃការបញ្ឆេះឲ្យមានសង្រ្គាមលោកលើកទី៣។ លោក Trump ក៏បានបញ្ជាក់ផងដែរថា ទីក្រុងគីវ មិនមានសន្លឹកបៀ សម្រាប់លេងនោះទេ។

យ៉ាងណាក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មានការប្រុងប្រយ័ត្ន ចំពោះសេចក្ដីរាយការណ៍ពីការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនេះ ហើយបាននិយាយថា ព័ត៌មានលម្អិតចាំបាច់ត្រូវតែបានឃើញសិន។

លោក Peskov បាននិយាយថា៖ «ប្រសិនបើនេះជាការពិត នោះគឺជាការសម្រេចដែលពិតជាអាចជួយជំរុញឲ្យរបបទីក្រុងគីវ (មក) ចាប់ផ្ដើមដំណើរការសន្តិភាព។ វាគឺច្បាស់ណាស់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃសង្រ្គាមនេះ រហូតមកដល់ពេលនេះ។ ប្រសិនបើសហរដ្ឋអាមេរិកឈប់ធ្វើជា (អ្នកផ្គត់ផ្គង់សព្វាវុធ) ឬផ្អាកការផ្គត់ផ្គង់ទាំងនេះ វាប្រហែលជាការរួមចំណែកដ៏ល្អបំផុត ចំពោះបុព្វហេតុសន្តិភាព»៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm       
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm