កម្ពុជា​-​ស៊ុយ​អ៊ែត សហការគ្នា​លើ​គម្រោង​ទីផ្សារការងារ​ដល់​អ្នក​ពិការភាព​

2021/11/24 01:34:34 am        327

​ភ្នំពេញ​៖ ក្នុង​គោលបំណង ​ដើម្បី​លើកកម្ពស់​ទីផ្សារការងា​សម្រាប់​ជន​គ្រប់រូប ដោយ​គាំទ្រ​ដល់​អ្នក​ស្វែងរក​ការងារ​ដែលមាន​ពិការភាព​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ដោយ​ផ្តោត​ជាពិសេស​លើ​យុវជន និង​ស្ត្រី​។ រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល​ស៊ុយ អ៊ែត រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​នៅ​កម្ពុជា និង​អង្គការសហប្រជាជាតិ នឹង​រួម​សហការគ្នា​បង្កើត​គម្រោង​មួយ ឈ្មោះថា ទីផ្សារការងារ​សម្រាប់​ជន​គ្រប់រូប​នៅ​កម្ពុជា ការគាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​ដែល​មាន​ពិការភាព​។

​នៅក្រោយ​ចប់​ជំនួប​ការងារ រវាង​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Magnus Saemundsson លេខា​ទី​១ នៃ​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី​ថា គម្រោង​ខាងលើនេះ​មាន​រយៈពេល ២​ឆ្នាំ ៣​ខែ ដោយ​ចាប់ពី​ដើមខែ​កញ្ញា ឆ្នាំ​២០២១ ដល់​បំណាច់​ឆ្នាំ​២០២៣​។

​ឯកឧត្តម​បន្តថា គម្រោង​នេះ នឹង​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​ភាពងាយស្រួល និង​ពង្រីក​នូវ​វិសាលភាព​ទៅដល់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​ឱកាស​ការងារ និង​ផ្តល់​កម្លាំង​ពលកម្ម​ដើម្បី​បំពេញ​នូវ​តម្រូវការ​ដល់​ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​បម្រើ​ឲ្យ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ខ្លួន ខណៈដែល​កម្ពុជា​ក៏មាន​ច្បាប់​ការពារ​ជនពិការ​ដែរ ក្នុងការ​ជ្រើសរើស​ជន​ពិការ​ក្នុង​ការចូល​បម្រើ​កិច្ចការងារ​នៅក្នុង​សង្គម​។​

​​តាមរយៈ​ជំនួប​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ជម្រាបជូន​ភ្ញៀវ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) អាច​ចាត់ទុកថា​ជា​សេវា​ថ្មី​តែ​ទទួលបាន​ជោគជ័យ ក្នុងនោះដែរ​ក៏មាន​ការផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ជា​ដរាប​រៀងមក ពី​រដ្ឋាភិបាល​ស៊ុយ​អ៊ែត ផ្តល់​បទពិសោធន៍ និង​ចំណេះដឹង​ជាច្រើន​មកដល់​មន្ត្រី​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ដោយ​ឲ្យ​មានដំណើរ​ទស្សនកិច្ច ទៅ​សិក្សា​ស្វែងយល់​បន្ថែម​ពី​មជ្ឈមណ្ឌល​ការងារ ទៅកាន់​ប្រទេស​ស៊ុយ​អ៊ែត​។ ព្រមជាមួយ​គ្នា​នោះ កម្ពុជា​ក៏​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​រៀបចំ​មជ្ឈមណ្ឌល​ការងារ​នៅតាម​រាជធានី ខេត្ត និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ផងដែរ​។

​សូម​ជម្រាបជូន​ថា ឆ្លើយតប​តាម​សំណើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ភាគី​ស៊ុយ​អ៊ែត នឹង​បន្ត​ខិតខំ​ជួយ​គាំទ្រ​ថែមទៀត​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​អាចបង្កើត​មជ្ឈមណ្ឌល​ការងារ​ថែមទៀត​ឱ្យបាន​គ្រប់​រាជធានី ខេត្ត ពោលគឺ​យ៉ាងតិច​មាន​មជ្ឈមណ្ឌល​ការងារ​មួយ​ក្នុង​មួយ​រាជធានី ខេត្ត ដែល​បច្ចុបន្ននេះ​ កម្ពុ​ជាមាន​មជ្ឈមណ្ឌល​ការងារ​ចំនួន​១៣ និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ចំនួន​៣៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm