ការតវ៉ាយ៉ាងហិង្សាបានផ្ទុះឡើងក្នុងសភាប្រទេសស៊ែរប៊ី ជុំវិញគ្រោះថ្នាក់ស្ថានីយរថភ្លើងដ៏ចម្រូងចម្រាស

2025/03/05 09:41:07 pm        320

សមាជិកសភាបក្សប្រឆាំងរបស់ប្រទេសស៊ែរប៊ី បានគប់គ្រាប់បែកផ្សែង និងប្រើប្រាស់ថ្នាំបាញ់ផ្សែងម្រេចនៅខាងក្នុងសភា កាលពីថ្ងៃអង្គារ (០៤ មីនា) នៅក្នុងការតវ៉ាយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាល និងគាំទ្រក្រុមនិស្សិតដែលកំពុងធ្វើបាតុកម្ម ខណៈសមាជិកសភាមួយរូបបានដាច់សរសៃឈាមខួរក្បាល និងជាច្រើននាក់រងរបួស អំឡុងពេលចលាចលនោះ។

បាតុកម្មរយៈពេល ៤ខែដឹកនាំដោយនិស្សិត ដែលបង្កឡើងដោយការស្លាប់មនុស្ស ១៥នាក់ ដោយសារដំបូលស្ថានីយ៍រថភ្លើងដួលរលំ បានទាក់ទាញគ្រូបង្រៀន កសិករ និងអ្នកផ្សេងទៀតឱ្យចូលរួមការតវ៉ា ដោយនេះបានក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់លោកប្រធានាធិបតី Aleksandar Vucic ខណៈមនុស្សជាច្រើនបានរិះគន់ពីអំពើពុករលួយយ៉ាងខ្លាំង និងអសមត្ថភាពក្នុងរដ្ឋាភិបាលស៊ែរប៊ី។

នៅក្នុងសម័យប្រជុំនីតិបញ្ញត្តិនោះ បន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាចដឹកនាំដោយបក្សស៊ែរប៊ីជឿនលឿន (SNS) បានអនុម័តរបៀបវារៈមួយ អ្នកនយោបាយប្រឆាំងមួយចំនួនបានរត់ចេញពីកៅអីរបស់ពួកគេឆ្ពោះទៅកាន់ប្រធានសភា ហើយបានប៉ះទង្គិចជាមួយសន្តិសុខ។

អ្នកផ្សេងទៀតបានគប់គ្រាប់បែកផ្សែង និងប្រើថ្នាំបាញ់ផ្សែងម្រេច។ ការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍បានបង្ហាញពីផ្សែងខ្មៅ និងពណ៌ផ្កាឈូក ហុយឡើងយ៉ាងខ្មួលខ្មាញ់នៅខាងក្នុងសភា ដែលបានមើលឃើញការឈ្លោះប្រកែកគ្នាញឹកញាប់ពីមុនមកក្នុងប៉ុន្មានទសវត្សរ៍មកនេះ ចាប់តាំងពីការចាប់ផ្តើមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងឆ្នាំ១៩៩០៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm