ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែលទទួលស្គាល់ការបរាជ័យ ក្នុងការទប់ស្កាត់ការវាយប្រហារថ្ងៃទី ០៧ ខែតុលា

2025/03/05 10:14:55 pm        118

ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល Shin Bet បានទទួលស្គាល់កាលពីថ្ងៃអង្គារថា ការបរាជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយនិយាយថា ប្រសិនខ្លួនបានធ្វើសកម្មភាពខុសគ្នានោះ ថ្ងៃដែលមានមនុស្សស្លាប់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែល អាចបញ្ចៀសបានទៅហើយ។

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងនេះ បាននិយាយថា ការស៊ើបអង្កេតផ្ទៃក្នុងមួយ «បង្ហាញថា ប្រសិនបើ Shin Bet ធ្វើសកម្មភាពខុសគ្នា ទាំងនៅក្នុងឆ្នាំដែលឈានទៅដល់ការវាយប្រហារ និងនៅយប់នៃការវាយប្រហារនោះ...ការសម្លាប់រង្គាល អាចត្រូវបានរារាំងជាក់ជាមិនខាន»។

ការទទួលស្គាល់នេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការស៊ើបអង្កេតយោធាអ៊ីស្រាអែល បានកត់សម្គាល់ពីការបរាជ័យស្រដៀងគ្នានេះ ក្នុងការការពារជនជាតិអ៊ីស្រាអែល ក្នុងអំឡុងពេលនៃការវាយប្រហារដែលបាន   បណ្តាលឲ្យមនុស្សរាប់រយនាក់ ស្លាប់ និងបង្កឲ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាទី ដែលប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រូវបានសម្លាប់។

នៅក្នុងផ្នែកដំបូងនៃសេចក្តីសង្ខេបអំពីការរកឃើញជាច្រើនពីការស៊ើបអង្កេតរបស់ Shin Bet ប្រធានទីភ្នាក់ងារនេះ លោក Ronen Bar ទទួលខុសត្រូវចំពោះការបរាជ័យ ដោយនិយាយថា « ក្នុងនាមជាប្រធានអង្គការនេះ ខ្ញុំនឹងទទួលបន្ទុកដ៏ធ្ងន់នេះ ពេញមួយជីវិតរបស់ខ្ញុំ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ដើម្បីយល់យ៉ាងពិតប្រាកដពីរបៀប ដែលការវាយប្រហារដែលមិនធ្លាប់មានពីមុនមកមិន ត្រូវបានបញ្ឈប់នោះ គឺចាំបាច់ត្រូវមានការស៊ើបអង្កេតយ៉ាងទូលំទូលាយអំពីតួនាទីនៃសន្តិសុខ និងកត្តាយោបាយរបស់អ៊ីស្រាអែល និងកិច្ចសហប្រតិបត្តិការរវាងពួកគេ។

អត្ថបទដែលទាក់ទង

ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm        76
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm        94
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
2026/07/25 12:37:15 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង

2026/07/25 02:04:24 pm
​ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
2026/07/25 01:48:37 pm
​សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm
​ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm
​សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm