បារាំង និង​អាល្លឺម៉ង់​ជា​ប្រទេស​ចុងក្រោយ​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ចាកចេញ​ពី​អេ​ត្យូ​ពី

2021/11/24 05:21:21 pm        395

​អេ​ត្យូ​ពី៖ ប្រទេស​អាល្លឺម៉ង់ និង​បារាំង​បាន​ក្លាយ​ជា​ប្រទេស​ចុងក្រោយ​បំផុត​ ដែល​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចាក​ចេញពី​ប្រទេស​អេ​ត្យូ​ពី ស្រប​ពេល​សង្គ្រាមស៊ីវិល​របស់​ប្រទេស​ចេះតែ​បន្ត​កើន​ឡើង​។​ ថ្មីៗ​នេះសហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ក៏បាន​ចេញ​សេចក្ដី​ណែនាំ​ផង​ដែរ ហើយ​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ខ្លួន​ពិពណ៌នា​ថា​ ជា​ការ​ផ្លាស់​ទីលំនៅ​បណ្ដោះអាសន្ន​សម្រាប់​បុគ្គលិក​មួយ​ចំនួន​។

​ការ​ជំរុញ​នេះ​កើតឡើង ខណៈ​ក្រុម​ឧទ្ទាម Tigray និយាយ​ថា ​ពួកគេ​នៅតែ​បន្ត​វាយ​សម្រុក​រុល​ទៅ​កាន់​រដ្ឋធានី Addis Ababa​។​ លោនាយក​រដ្ឋមន្ត្រី Abiy Ahmed និយាយ​ថា លោក​នឹង​ទៅកាន់​ជួរមុខ​ដើម្បី​ប្រឈម​នឹង​ពួក​ឧទ្ទាម​។​ ជម្លោះ​អូស​បន្លាយ​រយៈពេល​មួយ​ឆ្នាំ​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌ ដោយ​មនុស្ស​រាប់​សែន​នាក់​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ​ប្រៀប​បាន​នឹង​គ្រោះ​ទុរ្ភិក្ស​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ត្យូ​ពី​។ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ និង​រាប់​លាន​នាក់​បង្ខំចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​រប​ស់​ពួកគេ​។​

​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក​លោក Jeffrey Feltman បាន​និយាយ​ថា ស្ថានភាព​ដែល​ចេះ​​តែ​វិវត្តន៍​ទៅមុខ​នេះ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ការទូត ប៉ុន្តែ​ដំណើរ​ការ​នេះ​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ ដោយសារតែ​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​។​ លោក​បាន​និយាយ​ថា ភាគី​ទាំងពីរ​ហាក់​ដូច​ជា​ជឿ​ជាក់​ថា ​ពួកគេ​ស្ថិត​នៅ​លើ​ចំណុចកំពូល​នៃ​ជ័យជម្នះ​ខាង​យោធា​រៀង​ៗ​ខ្លួន។​ លោក Feltman បាន​ព្រមាន​ថា ប្រសិនបើ​ពួក​ឧទ្ទាម​បាន​​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​លើ​ទីក្រុង Addis Ababa នោះ​ជា​រឿង​មិន​អាច​ទទួល​យក​បាន និង​ជា​មហន្តរាយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm