ចិនបានតាមមើលបេសកម្មផ្គត់ផ្គង់របស់ហ្វីលីពីន ចំពោះនាវាចតចោល នៅតំបន់មានជម្លោះ

2025/03/05 10:52:22 pm        75

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន នៅថ្ងៃពុធ (ទី៥ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានតាមមើលយ៉ាងដិតដល់ ចំពោះទូកជនស៊ីវិលហ្វីលីពីនដែលផ្តល់ការផ្គត់ផ្គង់ប្រចាំថ្ងៃដល់នាវាចម្បាំង «ចតចោលដោយខុសច្បាប់» នៅឯតំបន់មានជម្លោះ គឺតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal កាលពីថ្ងៃទី៤ ខែមីនា។

គួរបញ្ជាក់ថា ប្រទេសចិន និងហ្វីលីពីន ទាមទារដែនដីនេះ ហើយតែងតែប៉ះទង្គិចគ្នាជាញឹកញាប់ ក្នុងដែនទឹកជុំវិញ។ នៅមុននេះ បេសកកម្មផ្ដល់ការផ្គត់ផ្គង់នូវសម្ភារប្រើប្រាស់ចាំបាច់ដល់ទាហាន នៅលើនាវាកងទ័ពជើងទឹកចតចោល គឺជាមូលហេតុដ៏សំខាន់នៃភាពតានតឹង រវាងប្រទេសទាំង២ រហូតដល់ពួកគេឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ក្នុងខែកក្កដា ឆ្នាំ២០២៤ ជុំវិញបេសកកម្មបែបនេះ ដែលជាសញ្ញានៃការបន្ថយភាពតានតឹង។

កាលពីខែមករា ប្រទេសទាំង២ ក៏បានយល់ព្រមស្វែងរកមូលដ្ឋានរួម និងស្វែងរកមធ្យោបាយសហការ បើទោះបីជាមានការខ្វែងគំនិតគ្នា ជុំវិញដែនដីរបស់ពួកគេក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃពុធ (ទី៥ ខែមីនា) នេះ ឆ្មាំល្បាតឆ្នេរចិន បានលើកឡើងថា ប្រទេសចិនជំរុញឲ្យហ្វីលីពីនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន បញ្ឈប់បង្កើនការបំភាន់នូវឧប្បត្តិហេតុ នៅក្នុងតំបន់នេះ ហើយធ្វើការជាមួយប្រទេសចិន ដើម្បីគ្រប់គ្រងស្ថានភាពដែនសមុទ្រ។

ចំណែកកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់បេសកកម្មឆា្លស់វេនកងទ័ពជាប្រចាំ និងការផ្ដល់គ្រឿងសម្ភារប្រើប្រាស់ដល់នាវាចម្បាំង BRP Sierra Madre ដែលចតចោល នៅតំបន់ថ្មប៉ប្រះទឹក «ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តរក្សាវត្តមាន និងការត្រៀមធ្វើប្រតិបត្តិការ នៅសមុទ្រហ្វីលីពីនខាងលិច»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm