សម្តេចធិបតី៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា គឺកតាលិករសម្រាប់ជំរុញវឌ្ឍនភាពជាក់ស្តែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច

2025/03/06 05:07:31 pm        136

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជានាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ហើយមួយវិញទៀត កិច្ចប្រជុំនេះក៏ជាកតាលិករមួយ សម្រាប់ជំរុញនូវវឌ្ឍនភាពជាក់ស្តែងក្នុងតំបន់ផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៥ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅ​សណ្ឋាគារ​សូហ្វីតែលភ្នំពេញ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលនាថ្ងៃនេះ​ មិនត្រឹមតែវេទិការសម្រាប់ការពិភាក្សា​ប៉ុណ្ណោះទេ ប៉ុន្តែវាជាកតាលិករ​សម្រាប់​ជំរុញវឌ្ឍនភាពជាក់ស្តែងផងដែរ ​ពោលគឺជាមូលបទសម្រាប់ជំរុញការតភ្ជាប់តំបន់អាស៊ាន មនុស្ស​ ហេដ្ឋារចនាសម្ព័ន្ធ ​និងពាណិជ្ជកម្ម​ ដោយបានគូសរំលេចយ៉ាងល្អឥតខ្ចោះនូវ​បំណង​ក្នុង​ការបង្កើតសហគមន៍អាស៊ាន ​ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ជាដើមនោះ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា​ តំបន់អាស៊ានបានវិវត្ត ខ្លួនទៅជានិមិត្តរូបនៃស្ថេរភាព ​វិបុលភាពដោយមានសក្តានុពលដ៏សំខាន់ ដែល​អាច​ឆ្លុះបញ្ចាំង​តាមរយៈ សេដ្ឋកិច្ចធំលំដាប់ទី៥ ក្នុងពិភពលោក។

សម្តេច បានបន្ថែមទៀតថា តំបន់អាស៊ានមានបរិយាកាសគួរឲ្យទាក់ទាញជាមួយនឹងជីវភាព សេដ្ឋកិច្ចដ៏រឹងមាំ​ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ​ចំពោះភាពជាដៃគូសំខាន់ៗ ​ជាច្រើនទៀត។ សម្តេចធិបតី ​បានលើកឡើងទៀតថា ​វឌ្ឍនភាពរបស់យើង(អាស៊ាន)ត្រូវបានគាំទ្រដោយ ពាណិជ្ជកម្មរឹងមាំ​ទាំងក្នុងតំបន់​ និងក្រៅ​តំបន់​អាស៊ាន និង​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ បានធ្វើឲ្យតំបន់នេះក្លាយ​ជា​មជ្ឈមណ្ឌល​ជា​យុទ្ធសាស្រ្ត​សម្រាប់​លំហូរមូល​ធន​ពិភពលោក រួមទាំងបាន​ ក្លាយជាកន្លែងសហការ​ដ៏មានតម្លៃផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm