នាយឧត្តមសេនីយ៍ ទៀ សីហា ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ដូបឈ្នះ ឈ្នះ ប៉ៃលិន

2025/03/06 05:42:20 pm        233

ក្នុងពេលចុះសាកសួរសុខទុក្ខកងទ័ព និងសំណេះសំណាលដល់យោធិននៅតំបន់ភូមិភាគីទី៥ នា​ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឆ្លៀត​ចុះពិនិត្យនូវវឌ្ឍនភាពនៃការដ្ឋានសាងសង់ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ខណៈស្តូបនេះបានសាងសង់រួចជាង៦០ភាគរយហើយនោះ។

សូមបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន បានប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៉ៃលិន ដែល​ពិធី​បើក​ការដ្ឋាន​បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋ​មន្រ្តី ​រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណ:កម្មាការសាងសង់វិមានឈ្នះ ឈ្នះ។

ស្តូប ឈ្នះ ឈ្នះប៉ៃលិន ទំហំ ៥៩ គុណនឹង ៥៩ ម៉ែត្រ និង កម្ពស់ ៥០. ៩ ម៉ែត្រ។ ប៉ៃលិន គឺ​ជា​កន្លែង​បំផ្ទុះ​ដ៏ធំបំផុតនៃនយោបាយឈ្នះ ឈ្នះ ជាចលនាមួយដ៏គគ្រិកគគ្រេង និងឈានទៅ​ធ្វើ​សមាហរណ​កម្ម កម្លាំងជាមួយរដ្ឋាភិបាល ហើយអន្លុងវែងជាកន្លែងចុងក្រោយ ដែលបានបញ្ចប់​សង្គ្រាម​ នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ប៉ៃលិន​ដែលបានសាងសង់នាពេលនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សន្តិភាព ដើម្បីការអប់រំ តាំង​ពិព័រណ៍ តម្កល់ភស្តុតាងនានា ឯកសារ ខ្លឹមសារប្រវត្តិសាស្រ្តពិត ស្តីពីនយោបាយឈ្នះ ឈ្នះ អំពី​រឿងរ៉ាវនៃវីរភាព របស់វីរជន ស្នេហាជាតិយើងយ៉ាងច្រើនឥតគណនា ដែលបានធ្វើពលិកម្ម លះ​បង់ជីវិត ដើម្បីបុព្វហេតុ សន្តិភាព និងសេចក្តីសុខក្សាមក្សាន្តប្រជាជនគ្រប់ជំនាន់ ទុក​ដល់​កូន​ចៅ​បន្ត​វេនដើម្បីសិក្សា ស្រាវជ្រាវរៀនសូត្រចិញ្ចឹមស្មារតី ប្តូរផ្តាច់ថែរក្សា​សន្តិភាព​អោយ​បាន​ស្ថិត​ស្ថេរគ​ង់វង្សជាអមត: ។

ការសាងសង់វិមានឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងស្តូបឈ្នះ ឈ្នះ និងនៅតាមខេត្តមួយចំនួន បាន​កើតឡើងក្រោមគំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន គឺជាការអរគុណ សន្តិភាព! អរគុណ​នយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលបានបង្ហាញ “ទី ១ វប្បធម៌​កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់ភាពស្នាដៃ និងភាពឈ្លាស​វៃ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព "ទី ២ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ទី ៣-បញ្ចាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត ដែលបាន​កើត​ចេញ​លើក​ដំបូងនោះ ពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង ទី៤" ជាទីកន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សាស្វែងយល់នូវប្រវត្តិសាស្ត្រពិតរបស់ខេត្តនីមួយៗ បញ្ជាក់ពីវីរភាព ពិត​របស់​កូន​ខ្មែរ​សម័យ​នេះ និងចរឹតកត់ត្រាពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំ កម្ពុជា​។

តាមរយៈនយោបាយឈ្នះ ឈ្នះ នៅក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានដឹកនាំ ប្រទេសជាតិធ្វើឱ្យមានការរីកចម្រើនលើគ្រប់ វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ហេដ្ឋា​រចនា​​សម្ព័ន្ធ​។ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ពេលសាងសង់រួចនឹង ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដែល​ជា​ការ​ឆ្លើយ​តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌ ប្រវត្តិ​សាស្ត្រ ទេសចរណ៍ សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្របន្ថែមទៀត។

ស្តូប​ឈ្នះ ឈ្នះ ប៉ៃលិន ជា«និមិត្តរូបសន្តិភាពក្នុងខេត្តប៉ៃលិន» ដែលសន្តិភាព បានមកពី​នយោបាយ​ឈ្នះ ឈ្នះ។ ខេត្តប៉ៃលិន បានទទួលសមិទ្ធផលជាច្រើនពីសន្តិភាព រហូតមក​ដល់​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទឹកដី​ខេត្ត​ប៉ៃលិន​ពី​តំបន់​សមរភូមិ​គួរ​ឱ្យ​ខ្លាច​មក​ជាតំ​បន់​ដែល​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ ពីតំបន់ដែលពោរពេញដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែល​បាន​បន្សល់​ទុកពីភ្លើងសង្រ្គាម ប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ ហើយតំបន់​ព្រំដែន​ក៏​បាន​ក្លាយ​ជា​ព្រំដែន​មិត្តភាព មានកិច្ចសហប្រតិបត្តិការ ខេត្តជាប់ព្រំដែន ដែលមាន​ប្រជាពលរដ្ឋ​រស់​នៅ​យ៉ាង​ច្រើន​កុះករផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm