រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញថ្នាក់ក្រោមជាតិត្រូវផ្ដល់ឱកាសដល់ស្ត្រីឲ្យបានច្រើន ក្នុងការកាន់តួនាទីការងារ

2025/03/06 08:43:46 pm        135

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់នូវឱកាសឲ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឲ្យពួកគេ ហើយការជ្រើសរើសនេះ ត្រូវធ្វើប្រកបដោយតម្លាភាព ។

ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើទោះបីនាពេលបច្ចុប្បន្ន ចំនួនស្ត្រីបម្រើការងា ឬមានតួនាទីក្នុងថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ ។

ឯកឧត្តមបានបន្តថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឲ្យក្រសួង ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រី ពេលបម្រើការងារ ដូចនេះគួរតែផ្ដល់អទិភាពដល់ស្ត្រី ឲ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា ជាក់ស្ដែងនៅក្នុងការងារថ្នាក់ក្រោមជាតិមួយចំនួន ដូចជាច្រកចេញចូលតែមួយជាដើម ស្ត្រីក៏អាចធ្វើការនោះបាន ដែលបញ្ហានេះ សូមអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលចំណុះឲ្យក្រសួង សូមជួយពិនិត្យតើអាចផ្ដល់តួនាទីដល់ពួកគេ ក្នុងការងារដឹកនាំអង្គភាពបាន ប៉ុន្តែមុនត្រូវផ្ដល់តួនាទីដល់ពួកគេ យ៉ាងហោចណាស់ក៏ត្រូវធ្វើការបណ្ដុះបណ្ដាលឲ្យបានរយៈពេល ២ឆ្នាំ ។

ជាមួយនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិស្មើភាពដូចនឹងបុរស ប៉ុន្តែពួកគេក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងដូចករណីការធ្វើចំណាកស្រុក ព្រោះតែស្ត្រីខ្មែរមួយចំនួន បានរងគ្រោះពីបញ្ហារំលោភបំពាន កេងប្រវ័ញកម្លាំងពលកម្ម ឬផ្លូវភេទ ដូចនេះគ្រប់អង្គភាពនៃក្រសួងមហាផ្ទៃ ដែលធ្វើការងារនឹងបញ្ហាចំណាកស្រុក និងអន្តោប្រវេសន៍ជាដើម ត្រូវពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ ឲ្យបានទទួលព័ត៌មានកាន់តែច្រើន ពីហានិភ័យនៃការធ្វើចំណាកស្រុក ជាពិសេសប្រទេសដែលជាគោលដៅពួកគេចង់ទៅធ្វើការ ឲ្យទទួលបានព័ត៌មានកាន់តែច្រើន ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        155
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm