ឱកាស​ឡើង​វគ្គ ១៦ក្រុម​របស់ Barcelona ត្រូវ​ចាំ​ប្រកួត​ចុងក្រោយ​បន្ទាប់ពី​ស្មើ Benfica ក្នុង​ដី​ខ្លួនឯង

2021/11/24 06:23:46 pm        166

​បាល់ទាត់៖ ​ក្តី​សង្ឃឹម​របស់ Barcelona ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ UEFA Champions League ត្រូវ​រង់ចាំ​នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល E នេះ​បន្ទាប់ពី​បាន​ត្រឹម​ស្មើ ០-០ ពេល​ទទួល​ភ្ញៀវ Benfica យប់​មិញ​។ ​​នេះ​ជា​ប្រកួត​ដំបូង​របស់ Barcelona នៅ UCL ក្រោម​ការដឹកនាំ​របស់ Xavi ហើយក៏​ជា​ប្រកួត​ដែល​គ្មាន​សំណាង​ដែរ​ បន្ទាប់ពី​ឱកាស​ជាច្រើន​តែ​ធ្វើ​មិនបាន​សំរេច​។

​​ឱកាស​របស់​កីឡាករ​វ័យ ១៧ឆ្នាំ Yusuf Demir ដែល​ខ្ចី​ពី Rapid Vienna ស៊ុត​បុករ​បាទី​ខណៈ Ronald Araujo ស៊ុត​បញ្ចូល​ទី​បានសំរេច​តែ​អាជ្ញាកណ្តាល​មិនឱ្យ​។ ​​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ធ្វើ​អ្វី​គ្នា​មិនបាន ​ខណៈ Barcelona បាន​មួយ​ពិន្ទុ​ទៀត​នៅ​បន្ត​ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ៧ពិន្ទុ​ឯ Benfica ឈរ​លេខ ៣ មាន ៥ពិន្ទុ​។ ​​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល E នេះ Barcelona ត្រូវ​ទៅ​ទឹកដី Bayern Munich ខណៈ Benfica ទទួល Dynamo Kyiv​។ ​​ចំណែក​ឯក Bayern Munich ដែលមាន​កីឡាករ​តែ ១៣នាក់​ទៅ​ទឹកដី Dynamo Kyiv យប់មិញ​នៅតែ​អាច​រកបាន​បី​ពិន្ទុ​ត្រលប់​មកវិញ​តាមរយៈ​ជ័យជំនះ ២-១​។

​​Bayern Munich មិនមាន​វត្តមាន​កីឡាករ​មួយចំនួនធំ​ដូចជា Joshua Kimmich, Serge Gnabry, Jamal Musiala, Choupo-Moting និង Michael Cuisance ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង Covid-19​។ ​​យ៉ាងណាក្តី Robert Lewandowski នៅតែ​អាច​រក​គ្រាប់​បាល់​បាន ជាមួយនឹង Kingsley Coman ឱ្យ Bayern Munich យកឈ្នះ​ប្រកួត​ទី៥ របស់​ខ្លន​រក្សា​ស្ថិតិ​ឈ្នះ ១០០% ក្នុង​ពូ​ល​មាន ១៥ពិន្ទុ​ពេញ​ ខណៈ Dynamo Kyiv ឆ្លងកាត់​បរាជ័យ​នេះ​ពួកគេ​អស់​ឱកាស​ហើយ​ទាំង​លេខ ២ ទៅ​វគ្គ​បន្ត ​និង​លេខ ៣ ទៅ Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm