រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ចំពោះវិស័យប៉ះពាល់ដោយកូវីដ១៩ ដល់ពាក់កណ្តាលឆ្នាំ២០២២

2021/11/24 06:39:42 pm        429

ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានបន្តលើកទឹកចិត្ត អនុគ្រោះការលើកលែងពន្ធ ចំពោះ វិស័យដែលកំពុងរងនូវការប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បី​ជួយទ្រទ្រង់ដល់វិស័យប៉ះពាល់ទាំងនោះ ​អាចស្តារ និងអភិវឌ្ឍន៍អាជីវកម្ម របស់ខ្លួនឡើងវិញ ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ដោយមើលឃើញពីការលំបាក​របស់ម្ចាស់​អាជីវកម្ម ក្នុងវិស័យដែលរងផល​ប៉ះ​ពាល់​ខ្លាំង ដោយសារជំងឺកូវីដ១៩ រួមមាន ៖ វិស័យទេសចរណ៍​ វិស័យអាកាសចរណ៍​ រួមទាំងវិស័យ ដែលរ​ងផល​ប៉ះពាល់ផ្សេងៗទៀតនោះ​ រាជរដ្ឋាភិបាលបានបន្តផ្តល់ការអនុគ្រោះពន្ធ ​រយៈពេល ៦ខែ ថែមទៀត ក្នុងឆ្នាំ ២០២២ ខាងមុខ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីអំពីការអនុវត្តន៍វិធានការអន្តរាគមន៍របស់រាជ​រដ្ឋាភិបាល ​ដើម្បីជួយ​គាំទ្រ​ដល់វិស័យ​ ដែលផល​ប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ១៩ ​នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ​នៅក្នុងកំឡុងពេលជិត ២ ឆ្នាំមកនេះ វិស័យ ដែលបម្រើសេវាកម្ម​ទេសចរណ៍​ ត្រូវ​បាន​បិទទ្វារទាំងស្រុង ក្នុងនោះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស​បើក​ប្រទេស​ឡើងវិញ ​យើងឃើញថា​ អាជីវកម្មមួយចំនួនបានកំពុងរៀបចំគម្រោងរបស់ខ្លួនឡើងវិញ និងមួយ​ចំនួន​អាច​រៀបចំគម្រោងផែនការ ​ជាបន្តបន្ទាប់ផងដែរ ។

ចំពោះវិធានការអន្តរាគមន៍ ​លើកលែងពន្ធលើវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំង​វិស័យ​ដែល​រងផល ប៉ះពាល់ផ្សេងៗទៀត មានរយៈពេល ៦ខែ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ, លោកស្រី ឆាយ ​ស៊ីវលីន បានសម្តែងនូវអំណរគុណ​ និងថ្លែងនូវការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានបន្តអនុគ្រោះដល់វិស័យដែលកំពុងរងគ្រោះ ទោះបី រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ​ យ៉ាងក៏ដោយគឺវិស័យនេះ ត្រូវការពេលវេលាក្នុងការរៀបចំ ​និងស្តារជីវភាពរបស់ ពួគគាត់ឡើងវិញផងដែរ។

ចំណែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ​ក៏បានបានថ្លែងនូវការសាទេ ចំពោះការអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាល ​ដែលជាផ្នែកមួយយ៉ាងសំខាន់ ​ដើម្បីជួយស្រោចស្រង់ ដល់​វិស័យដែលរងនូវការប៉ះពាល់ ​អាចស្តារអាជីវកម្មឡើងវិញ ​ដែលកន្លងមកនេះវិស័យសណ្ឋាគារ ត្រូវបានដេក​ដួលទាំង​ស្រុងផងដែរ​ ជាក់ស្តែងមកដល់ពេលនេះ ចំពោះសណ្ឋាគារធំៗ គឺបានរៀប​ចំបើក​ដំណើរឡើងវិញមានចំនួនតិចតូចតែប៉ុណ្ណោះ ។

ឯកឧត្តម គង់ វិបុល ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយបង្កើតពន្ធថ្មី​នោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង ​និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ ពិសេស​វិស័យកសិកម្មជាដើម៕

អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm