Manchester United ឈ្នះ​នៅ​ដី Villarreal កក់​កៅអី​វគ្គ ១៦ក្រុម​ចុងក្រោយ UCL

2021/11/24 06:42:31 pm        137

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champions League ហើយ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Villarreal ២-០ យប់មិញ​។ ​​Michael Carrick បាន​គឺជា​អ្នកចាត់ការ​បណ្តោះអាសន្ន​បន្ទាប់ពី Ole Gunnar Solskjaer ត្រូវបាន​បណ្តេញចេញ ខណៈ​អតីត​ខ្សែបម្រើ Manchester United ផ្ញើ​ជ័យជំនះ​នេះ​ទៅកាន់​អតីត​អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​ស​ផងដែរ​។

​​ម្ចាស់​ជ័យលាភី UCL ជាមួយ​ក្រុម​បិសាច​ក្រហម​កាលពី​ឆ្នាំ២០០៨ រូបនេះ​បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា ក្រុម​ទាំងមូល​ពិតជា​ឆ្លងកាត់​បរិយាកាស​ដ៏​អាប់អួរ​មួយរយៈ​ចុងក្រោយ​នេះ ហើយ​ជ័យជំនះ​នេះ​ក្រុម​ទាំងមូល​សូម​ផ្ញើ​ទៅកាន់ Ole​។ ​​Cristiano Ronaldo ជាថ្មីទៀត​ជា​អ្នក​រកបាន​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី៧៨ ក្រោយ​កំហុស​របស់​អ្នកចាំទី Villarreal និង​ខ្សែការពារ ​ខណៈ​មួយ​គ្រាប់​ទៀត​ធ្វើបាន​ដោយ Jadon Sancho ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួន​តាំងពី​ផ្ទេរ​ពី Dortmund​។​

​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Manchester United បន្តកាន់កាប់​ពូ​ល F មាន ១០ពិន្ទុ​ធានាបាន​កៅអី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​បើទោះជា​ចាញ់​ប្រកួត​ចុងក្រោយ​ក៏​នៅតែ​លេខ ១ ខណៈ Villarreal បន្ត​ឈរ​លេខ ២ មាន ៧ពិន្ទុ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល​នេះ Atalanta មិនអាច​ឡើងមក​លេខ ២ បានឡើយ​ក្រោយ​បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Young Boys ៣-៣​។ ​Atalanta នៅតែ​ឈរ​លេខ ៣ ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ខណៈ Young Boys បាត​តារាង​មាន ៤ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm