របាយការណ៍៖ ព័ត៌មានមិនពិត និងការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ កើនឡើងនៅអឺរ៉ុប

2025/03/06 11:04:24 pm        46

ក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃពុធ (ទី៥ ខែមីនា) បានប្រាប់ឲ្យដឹងថា ខ្លួនបានកត់ត្រា ២៦៦ករណីនៃការវាយប្រហារលើរាងកាយ ការបំភិតបំភ័យ ការចាប់ខ្លួន និងការសងសឹកប្រឆាំងនឹងអ្នកសារព័ត៌មានអន្តរជាតិ នៅទូទាំងទ្វីបអឺរ៉ុប ក្នុងឆ្នាំ២០២៤។

របាយការណ៍ស្តីពីសេរីភាពសារព័ត៌មានអឺរ៉ុប ប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សានេះ បានចងក្រងទិន្នន័យពីសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាល និងសមាគមអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័ន។

របាយការណ៍នេះ បង្ហាញពីអំពើហិង្សាដែលកំពុងកើនឡើងប្រឆាំងនឹងសារព័ត៌មាន ជាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន និងហ្សកហ្ស៊ី។ ប្រហែល ៦៤ភាគរយនៃការវាយប្រហារដែលត្រូវបានកត់ត្រា បានកើតឡើងនៅប្រទេសរុស្ស៊ី និងដែនដីដែលរុស្ស៊ីកាន់កាប់ នៅអ៊ុយក្រែន។ ក្រុមប្រឹក្សាអឺរ៉ុប បានព្រមានពីការបន្តមានហានិភ័យ ចំពោះអ្នកសារព័ត៌មានដែលរាយការណ៍ពីការលុកលុយរបស់រុស្ស៊ី។

ក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីក្ដីបារម្ភ ជុំវិញការបង្កើនការគ្រប់គ្រងរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ ដោយគូសបញ្ជាក់ពីរបៀបដែលតួអង្គនយោបាយ កំពុងមានឥទ្ធិពលលើគោលនយោបាយវិចារណកថា និងការកាត់បន្ថយកផ្តល់មូលនិធិ។ អ៊ីតាលី និងស្លូវ៉ាគី ត្រូវបានលើកយកមកធ្វើជាគំរូដ៏សំខាន។

ហើយជាមួយគ្នានេះ ក្រុមប្រឹក្សាក៏បានរាយការណ៍ពីការកើនឡើងនូវព័ត៌មានមិនពិត ក្នុងនោះរួមទាំងមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយលើកឡើងថា ព័ត៌មានមិនពិតកំពុងជះឥទ្ធិពលដល់មតិសាធារណៈ និងធ្វើឲ្យអ្នកសារព័ត៌មានឯករាជ្យចុះខ្សោយ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm