មេដឹកនាំ Greenland៖ ដែនដី «ជារបស់យើង» ខណៈដែលលោក Trump ប្តេជ្ញាដណ្ដើមគ្រប់គ្រង

2025/03/06 11:21:09 pm        68

នាយករដ្ឋមន្ត្រី Greenland កាលពីថ្ងៃពុធ (ទី៥ ខែមីនា) បានប្រកាសថា «ដែនដីហ្គ្រីនលែនជារបស់យើង» ហើយមិនអាចមានការដណ្ដើមទៅគ្រប់គ្រង ឬទិញដូរនោះឡើយ ដោយនេះជាការផ្គើនទៅនឹងសារពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា រដ្ឋបាលរបស់លោកគាំទ្រសិទ្ធិស្វ័យសម្រេចរបស់កោះអាកទិកមួយនេះ ប៉ុន្តែបានបន្ថែមថា សហរដ្ឋអាមេរិកនឹងកាន់កាប់ «តាមមធ្យោបាយមួយ ឬផ្សេងទៀត»។

នាយករដ្ឋមន្ត្រី Greenland លោក Mute Bourup Egede បាននិយាយថា ពលរដ្ឋនៃកោះនេះ មិនមែនជាជនជាតិអាមេរិក ឬដាណឺម៉ាកនោះទេ ដ្បិតពួកគេ គឺជាអ្នកកោះ Greenland ដោយកាលពីថ្ងៃពុធ លោកបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook ជាភាសា Greenland និងដាណឺម៉ាកថា សហរដ្ឋអាមេរិកត្រូវតែយល់ពីរឿងនេះ។ ហើយលោក Egede បានបញ្ជាក់ថា អនាគតរបស់ Greenland នឹងត្រូវសម្រេចដោយប្រជាជនរបស់ដែនដីនេះ។

ការបង្ហោះរបស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់អ្នកកោះ Greenland ក្នុងសុន្ទរកថាទៅកាន់សភា កាលពីថ្ងៃអង្គារ (ទី៤ ខែមីនា) ពោលគឺមួយសប្តាហ៍មុនពេលប្រជាជននៃដែនដីនេះទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតសភា។

លោក Trump បាននិយាយថា៖ «យើងគាំទ្រយ៉ាងមុតមាំនូវសិទ្ធិរបស់អ្នក ក្នុងការសម្រេចអនាគតផ្ទាល់ខ្លួន ហើយប្រសិនបើអ្នកជ្រើសរើស យើងស្វាគមន៍អ្នកមកកាន់សហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «យើងនឹងថែទាំអ្នកឲ្យមានសុវត្ថិភាព។ យើងនឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាន។ ហើយរួមជាមួយគ្នា យើងនឹងធ្វើឲ្យ Greenland រីកចម្រើន ក្នុងកម្រិតដែលអ្នកមិនធ្លាប់បានគិតពីមុនមក»។

ប៉ុន្តែលោក Trump ក៏បានលើកឡើងផងដែរថា រដ្ឋបាលរបស់លោកកំពុង «ធ្វើការជាមួយអ្នកគ្រប់គ្នាដែលពាក់ព័ន្ធ ដើម្បីព្យាយាមបានគ្រប់គ្រងដែនដីនេះ» ដោយនេះជាការសំដៅទៅបំណងប្រាថ្នារបស់លោក ក្នុងការទិញយក Greenland ពីប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាយូរមកហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm