ប្រទេសទួរគី គ្រោងនឹងសាងសង់របង នៅព្រំដែនក្រិក

2025/03/07 12:55:23 am        71

អភិបាលតំបន់ម្នាក់ បាននិយាយថា ប្រទេសទួរគី គ្រោងនឹងសាងសង់របងមានប្រវែង ៨,៥ គីឡូម៉ែត្រ នៅព្រំដែនភាគខាងលិចរបស់ខ្លួន ដែលប្រទេសជិតខាងក្រិក និងប៊ុលហ្គារី បានសាងសង់របងផ្ទាល់       ខ្លួនរួចហើយ។

ការសង់របងនេះ មានគោលបំណងការពារជនអន្តោប្រវេសន៍មិនឲ្យឆ្លងចូលទៅក្នុងរដ្ឋសមាជិកសហភាពអឺរ៉ុប។

នាពេលកន្លងទៅ ទួរគីបានសាងសង់របងនៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ីរ៉ង់ និងស៊ីរី។

លោក Yunus Sezer អភិបាលក្រុង Edirne នៅភាគពាយ័ព្យប្រទេសទួរគី បាននិយាយថា៖«នេះគឺជាលើកដំបូង យើងនឹងចាត់វិធានការសន្តិសុខជាក់ស្តែង នៅឆ្នាំនេះ នៅតាមព្រំដែនខាងលិចរបស់យើង»។

អភិបាលក្រុងរូបនេះ បានបញ្ជាក់ថា ដំបូងឡើយ របងមានប្រវែង ៨,៥ គីឡូម៉ែត្រ ត្រូវបានគេគ្រោងទុក ដោយបន្ថែមថា វាអាចត្រូវបានពង្រីកបន្ថែមទៀត។

លោកបានបន្ថែមថា៖«យើងនឹងចាប់ផ្តើមពីព្រំដែន ជាមួយប្រទេសក្រិច ហើយពីទីនោះ ហើយនឹងបន្តក្នុង  រយៈពេលខាងមុខ អាស្រ័យលើស្ថានភាព”។

ប្រទេសទួរគី មានព្រំដែនចម្ងាយ ២០០ គីឡូម៉ែត្រ ជាមួយប្រទេសក្រិក ហើយព្រំដែននេះ ត្រូវបានបំបែកតាមដងទន្លេ Evros ដែលហៅថា Meric ជាភាសាទួរគី។

ក្នុងឆ្នាំ ២០១២ ប្រទេសក្រិច បានសាងសង់របងលួសបន្លាកម្ពស់ ៣ ម៉ែត្រចំនួន ២ នៅតាមបណ្តោយព្រំដែន ១១គីឡូម៉ែត្រជាមួយទួរគី ដែលពីមុនត្រូវបានគេជីកយករ៉ែ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        39
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm