រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វោហាសាស្ត្រនុយក្លេអ៊ែររបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron គឺជាការគំរាមកំហែងមួយដល់រុស្ស៊ី ។
លោក Lavrov បានធ្វើសេចក្តីអត្ថាធិប្បាយលើសុន្ទរកថាកាលពីថ្ងៃពុធដែលលោក Macron និយាយថា លោកពិចារណាលើការដាក់សម្ព័ន្ធអឺរ៉ុបស្ថិតក្រោមកការការពារពីកាំភ្លើងធំនុយក្លេអ៊ែររបស់បារាំង ។
លោក Lavrov និយាយថា បើសិនជាលោក Macron និយាយថា ពួកយើងគឺជាការគំរាមកំហែង លោកគួរតែកោះប្រជុំក្រុមអគ្គសេនាធិការកងទ័ពរបស់បណ្តាប្រទេសអឺរ៉ុប និងអង់គ្លេស រួចនិយាយថា វាចាំបាច់ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រៀមខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងរុស្ស៊ី ។
លោកបាននិយាយផងដែរថា ទីក្រុងម៉ូស្គី នឹងចាត់ទុកក្រុមថែរក្សាសន្តិភាពអឺរ៉ុបដែលដាក់ពង្រាយនៅអ៊ុយក្រែនថា ជាការជាប់ពាក់ព័ន្ធផ្លូវការរបស់កងកម្លាំងអង្គការណាតូ នៅក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី ។
គួររំឭកថា ក្រុមមេដឹកនាំជាច្រើនរបស់អឺរ៉ុប បានបំផុសបំផុលគំនិតបញ្ជូនកងថែរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ក្រោយភាគីជម្លោះទាំង ២ សម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ ៕