វិមានក្រឹមឡាំង៖ ទស្សនៈរបស់ Rubio ចំពោះជម្លោះអ៊ុយក្រែនថា ជាសង្រ្គាមតំណាងអាមេរិក-រុស្ស៊ី ត្រូវគ្នានឹងលោក Putin

2025/03/07 02:11:31 am        23


វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីន) នេះ បានលើកឡើងថា ទស្សនៈរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថា ជម្លោះអ៊ុយក្រែនជាសង្គ្រាមសំណាង (Proxy War) រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺត្រូវគ្នានឹងការវាយតម្លៃផ្ទាល់ខ្លួនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

គូរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃពុធ (ទី៥ ខែមីនា) លោក Rubio បានប្រាប់ថា៖ «វាច្បាស់ណាស់តាំងពីដើមដំបូងមកម៉្លេះ ដែល (ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump) ចាត់ទុករឿងនេះថា ជាជម្លោះអូសបន្លាយ និងជាប់គាំង។ ហើយនិយាយដោយត្រង់ទៅ វាគឺជាសង្រ្គាមតំណាង រវាងមហាអំណាចនុយក្លេអ៊ែរ ពោលគឺរវាងសហរដ្ឋអាមេរិកដែលជួយអ៊ុយក្រែន និងរុស្ស៊ី ហើយវាត្រូវតែឈានដល់ទីបញ្ចប់»។

ដោយគាំទ្រការលើកឡើងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូបានយល់ព្រមជាមួយនឹងការវាយតម្លៃរបស់លោក Rubio ហើយបានកត់សម្គាល់ថា រុស្ស៊ីបាននិយាយជាច្រើនដងមកហើយថា សង្រ្គាមនេះ គឺជាជម្លោះ រវាងរុស្ស៊ី និងក្រុមលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Peskov បាននិយាយពីការកត់សម្គាល់របស់លោក Rubio ថា៖ «យើងអាច និងចង់យល់ស្របជាមួយការលើកឡើងនេះ ហើយយើងយល់ស្របទាំងស្រុង។ នោះហើយគឺជារបៀបដែលជម្លោះប្រព្រឹត្តទៅ។ យើងបាននិយាយពីរឿងនេះម្តងហើយម្តងទៀត។ យើងបាននិយាយថា នេះគឺពិតជាជម្លោះ រវាងរុស្ស៊ី និងក្រុមលោកខាងលិច។ ហើយប្រទេសដ៏សំខាន់នៃក្រុមលោកខាងលិច គឺសហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        2
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm