Chelsea លត់ Juventus ៤-០ ឡើង​លេខ ១ ក្នុង​ពូ​ល H

2021/11/24 07:25:49 pm        243

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក UEFA Champions League តោ​ខៀវ Chelsea បាន​ឡើង​មក​លើ​គេ​វិញ​ក្នុង​ពូ​ល H ក្រោយ​បំបាក់​ក្រុម​អ៊ីតាលី​សេះបង្កង់ Juventus ៤-០ យប់មិញ​នៅ Stamford Bridge​។​ ​Trevoh Chalobah ដែល​បង្ហាញខ្លួន​លើកដំបូង​នៅ UCL គឺជា​អ្នក​បើក​ការ​នាំ​មុខ​មុន​ឱ្យ Chelsea នៅ​នាទី​ទី២៥ មុន​ពេល​ខ្សែ​ការពារ Reece James បន្ថែម​គ្រាប់​នាំមុខ​នៅ​វគ្គ​ទី២ នាទី​ទី៥៥​។

​Callum Hodson-Odoi ក៏​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​ទី៥៨ មុនពេល​ដែល Timo Werner រក​បាន​គ្រាប់​បង្ហើយ​នៅ​នាទី​ទី៩០+៥​។ ​ក្រុម​របស់​លោក Thomas Tuchel មានឱកាស​គ្រប់គ្រង​បាល់​ច្រើន​ក្នុង​ការ​ប្រកួត​ និង​ឱកាស​ស៊ុត​ដល់​ទៅ ២១លើក​ចំ​គោលដៅ ៨​លើក ​ខណៈ Juventus មានឱកាស​តែ ៨លើក​ចំ​គោលដៅ ២លើក​។ ​តែ Chelsea ក៏​មាន​ក្តី​បារម្ភ​ដែរ​មុន​ពេល​ជួប​ជាមួយ Manchester United ចុង​សប្តាហ៍​នេះ​ដោយសារ​កីឡាករ​ ២​នាក់​មាន​រ​បួស​ ពោល​គឺ N’Golo Kante ត្រូវ​បាន​ប្តូរ​ចេញ​ក្រោយ​ចប់​វគ្គ​ទី ១ ឯ Ben Chilwell ក៏​ត្រូវ​ប្តូរ​ចេញ​នៅ​វគ្គ​ទី២​។​

​​ជ័យជំនះ​នេះ​ធ្វើ​ឱ្យ Chelsea ឡើង​មក​លេខ ១ ក្នុង​ពូ​ល​វិញ​មាន ១២ពិន្ទុ​ខណៈ Juventus ធ្លាក់​មក​លេខ ២ តែមាន ១២ពិន្ទុ​ដូចគ្នា​ពោល​គឺ​ក្រុម​ទាំងពីរ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ទៅ​ហើយ ​រង់​ចាំ​តែ​ប្រកួត​ចុងក្រោយ​ដើម្បី​សំរេច​ថា​ក្រុម​ណា​លេខ ១​។ ​មួយ​គូ​ទៀត​ក្នុង​ពូ​ល​នេះ Malmo និង Zenit St. Petersburg បាន​ត្រឹម​ស្មើគ្នា ១-១​។ ​ចំណែក​ឯ​មួយ​ពូ​ល​ទៀត​គឺ​ពូ​ល G បួន​ក្រុម​កំពុង​ប្រទាញ​ប្រទង់​គ្នា​ក្រោយពេល Lille យកឈ្នះ RB Salzburg ១-០ និង Sevilla យកឈ្នះ Wolfsburg ២-០​។ ​Lille ឡើង​មក​នាំ​មុខ​គេ​ក្នុង​ពូ​ល G នេះ​មាន ៨ពិន្ទុ​ទំលាក់ Salzburg ទៅ​លេខ ២ មាន ៧​ពិន្ទុ​ឯ Sevilla ឈរ​លេខ ៣ មាន ៥ពិន្ទុ​ទំលាក់ Wolfsburg ទៅ​លេខ ៤ មាន ៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm