UN បញ្ចេញទុនបម្រុងជំនួយសង្គ្រោះបន្ទាន់ ក្រោយមានការកាត់បន្ថយ «យ៉ាងធំ» ពីម្ចាស់ជំនួយ

2025/03/07 02:24:46 am        23


អង្គការសហប្រជាជាតិ (UN) បានបញ្ចេញថវិកាចំនួន ១១០លានដុល្លារអាមេរិកពីមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីជួយដល់វិបត្តិដែលមិនត្រូវបានអើពើ នៅជុំវិញពិភពលោក ដោយក្នុងនោះរួមទាំងនៅប្រទេសស៊ូដង់ផងដែរ បន្ទាប់ពីម្ចាស់ជំនួយ ដូចជាសហរដ្ឋអាមេរិក បានបញ្ជាឲ្យកាត់បន្ថយក្នុងចំនួនដ៏ធំ។

UN បានព្យាករថា កម្រិតមូលនិធិដែលបានធ្លាក់ចុះជាយូរមកហើយ មុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យផ្អាកជំនួយបរទេស កាលពីខែមក ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ដល់កម្រិតទាបបំផុតនៅឆ្នាំ២០២៥ នេះ។

រដ្ឋបាលរបស់លោក Trump បានប្រកាសកាលពីខែមុនថា ខ្លួនកំពុងលុបចោលជំនួយ និងកិច្ចសន្យាជំនួយបរទេសជិត ១០.០០០កន្លែង ដែលមានតម្លៃជិត ៦០ពាន់លានដុល្លារ ដោយបញ្ចប់ប្រហែល ៩០ភាគរយនៃការងារសកលរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។

ក្រៅពីសហរដ្ឋអាមេរិក ម្ចាស់ជំនួយផ្សេងទៀត ដូចជាប្រទេសអង់គ្លេសជាដើម ក៏បានប្រកាសកាត់បន្ថយផងដែរ នៅពេលដែលប្រទេសនានា ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ក្នុងការជំរុញដល់ការចំណាយ ក្នុងវិស័យការពារជាតិ។

អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ លោក Tom Fletcher បាននិយាយថា៖ «សម្រាប់ប្រទេសដែលរងគ្រោះជម្លោះ បម្រែបម្រួលអាកាសធាតុ និងភាពចលាចលផ្នែកសេដ្ឋកិច្ច ការកាត់បន្ថយមូលនិធិដ៏ធំនេះ មិនមានន័យថា តម្រូវការមនុស្សធម៌ត្រូវរលាយបាត់នោះទេ»។

UN កំពុងស្វែងរកប្រាក់ ៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដើម្បីជួយមនុស្សប្រហែល ១៨៥លាននាក់ដែលភៀសខ្លួនពីជម្លោះ និងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ជាអ្វីដែលលោក Fletcher បានពិពណ៌នាថា ជា «កម្រិតនៃការឈឺចាប់ដែលមិនធ្លាប់មានពីមុនមក»។ រហូតមកដល់ពេលនេះ ស្ថាប័នអន្តរជាតិដ៏ធំនេះ ទើបទទួលបានទឹកប្រាក់តែ ៥ភាគរយប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍របស់ UN បានបន្ថែមថា ប្រាក់ដែលបានបញ្ចេញពីមូលនិធិឆ្លើយតបគ្រាអាសន្នកណ្តាល នឹងយកទៅជួយសម្រាលវិបត្តិដែលមិនទទួលបានថវិកាគ្រប់គ្រាន់ និងមិនត្រូវបានគេអើពើ នៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm