សម្តេចកិត្តិសង្គហបណ្ឌិត ជំរុញដល់បងប្អូននារីចេះអភិវឌ្ឍខ្លួន ដើម្បីកសាងអនាគតកាន់តែប្រសើរ

2025/03/07 02:26:57 am        143

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់បងប្អូននារី ត្រូវបន្តប្រពៃណីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយ សម្រាលការលំបាកគ្នា តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ចេះអភិវឌ្ឍខ្លួន ដើម្បីទទួលបានភាពជោគជ័យ និងអនាគតកាន់តែ ប្រសើរ។

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ថ្នាក់កណ្តាល លើកឡើងក្នុងពិធីសំណេះសំណាលខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” រៀបចំដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៥ ខែមីនា ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព។  

សម្តេចកិត្តិសង្គហបណ្ឌិត បន្តថា រាជរដ្ឋាភិបាល បានកំពុងបន្តទប់ស្កាត់រាល់ទម្រង់នៃអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ និងបន្ត ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពដូចជា៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង ទប់ស្កាត់អំពើហឹង្សាទាក់ទងនឹងយេនឌ័រ, អនុវត្តរបៀបវារៈ និងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ, លើកកម្ពស់ កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅ កម្មវិធីគ្របដណ្តប់ជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌, និងពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋ កិច្ចឌីជីថល សហគ្រិនភាព ការអភិវឌ្ឍជំនាញ សេដ្ឋកិច្ច គិតគូរពីសុខមាលភាព ការអភិវឌ្ឍន៍បៃតង ការប្រែប្រួលអាកាសធាតុ ព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន។ 

 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលឹកដល់ស្ត្រីក្នុងក្រសួងទំាង អស់ខិតខំបង្កើនការយល់ដឹងគ្រប់យ៉ាង ដើម្បីក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមពិតប្រាកដ។ ជាការពិតណាស់ការខិតខំបង្កើន សមត្ថភាពរបស់ស្រ្តី ត្រូវការការគាំទ្រយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនដោយចៀសមិនបាន ហេតុនេះសូម ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ត្រីជាថ្នាក់ដឹកនាំ ជួយបង្កលក្ខណៈធ្វើយ៉ាងណាឱ្យស្ត្រីយើងមានឱកាសអាចអភិវឌ្ឍខ្លួន បាន ដើម្បីឈានទៅរកសមភាព សមធម៌ និងសុខដុមរមនាតរៀងទៅ។ លើសពីនេះត្រូវបន្តប្រពៃណី សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ចេះជួយសម្រាលការលំបាកគ្នា និងជួយគ្នាពេលមានទុក្ខធុរៈចាំបាច់ តាមរយៈការអនុវត្តសិល្បៈនៃការចែករំលែក ឧបត្ថម្ភគាំទ្រគ្នា ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូននារីយើង ដែលជាសមាជិកានៃសមាគម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm