សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា និងវៀតណាម​ បានបំពេញឱ្យគ្នាទៅវិញទៅមក

2021/11/24 07:36:56 pm        352

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម បានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

សម្តេចតេជោ មានប្រសាសន៍ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ង្វៀនហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤វិច្ឆិកា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា៖ ​នៅក្នុងជំនួបនេះ ជាមួយនឹងការស្វាគមន៍ដល់វត្តមានឯកអគ្គរដ្ឋទូតថ្មីរូបនេះ សម្តេចបានរំលឹកថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម គឺបានបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអំឡុងពេលនៃកូវីដ-១៩ ដែលកំពុង​រីក​រាល​ដាល​នៅ​ក្នុង​ពិភពលោក។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ឯកឧត្ដម ង្វៀន ហ៊ុយតាំង មានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយ ដែល​មាន​កិត្តិយស​ត្រូវតែងតាំង​ ជា​ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ នៅ​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ​និងបានគោរពជំរាប​ជូន​សម្តេចនូវការ​ថ្លែង​អំណរគុណចំពោះកម្ពុជា ​ដែល​បាន​ជួយវៀតណាមក្នុង​ពេលកន្លងមក ក៏​ដូចជាថ្មីៗ​នេះ បា​នជួយ​វៀត​ណាម ក្នុង​ការ​ផ្គត់ផ្គង់​នូវបរិក្ខារពេទ្យ​ក៏ដូចជាវ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​នឹងកូវីដ-១៩។

ឯកឧត្ដម​ ក៏​បាន​គោរព​វាយ​តម្លៃ​ខ្ពស់​និងសម្ដែងការសាទរដល់ការអភិវឌ្ឍរបស់កម្ពុជា ហើយ​ក៏​បានកោត​សរសើរ​ចំពោះ​នយោបាយ​ចាក់ស្រោច​វ៉ាក់​សាំង​ប្រយុទ្ធប្រឆាំង​ នឹងជំងឺកូវីដ-១៩​ដែល​ទទួល​បានជោគជ័យយ៉ាងធំធេង ។

នៅក្នុងឱកាសនោះ​ ឯកឧត្ត​បាន​គោរព​ជម្រាបជូនសម្ដេចថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម​នឹង​ខិតខំប្រឹង​ប្រែងឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ពូនជ្រំ​ទំនាក់ទំនង​រវាង​កម្ពុជា​និងវៀតណាម​ឲ្យកាន់តែធំធាត់​ ជាពិ​សេ​ស​តាម​រយៈវិស័យ​នយោបាយ​ការ​ទូត​សន្តិសុខ​ការ​ពារ​ជាតិ​ពាណិជ្ជកម្មវិស័យសេដ្ឋកិច្ចវិស័យកសិកម្ម ​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ក៏ដូចជា​វិស័យ​ដទៃទៀត​។

ជាចុងបញ្ចប់នៃជំនួប សម្តេច ក៏បានស្នើឲ្យឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីវៀតណាម ជំរុញ​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​រវាង​កម្ពុជា​និងវៀតណាមឡើងវិញ​ ក៏ដូចជាជូនពរ​ ឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង ទទួល​បានជោគ​ជ័យ​ក្នុង​បេសក​កម្មការទូតនៅកម្ពុជា៕

អត្ថបទ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm