ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក «ប្រហែលជា» ពន្យាពេលថ្ងៃផុតកំណត់សម្រាប់ការលក់ ក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយប្រទេសចិន ប្រសិនបើលក្ខខណ្ឌនានា ពុំត្រូវបានឈានដល់ នៅមុនការទុកឱកាស៧៥ថ្ងៃសម្រាប់ការរចរចា ដែលផុតកំណត់នៅថ្ងៃទី៥ ខែមេសា។

នៅពេលត្រូវបានសួរ ថាតើលោកនឹងស្វែងរកការបន្ថែមពេលដែរឬទេប្រសិនបើចាំបាច់ដើម្បីបញ្ចៀសការហាមឃាត់ ក្រុមហ៊ុន TikTok លោក Trump បាននិយាយថា «ប្រហែលជាដូច្នេះ» ។ លោក Trump បាននិយាយបន្ថែមថា «យើងចាប់អារម្មណ៍ច្រើនលើ TikTok»។ ចិននឹងមានតួនាទី ដូច្នេះសង្ឃឹមថាចិននឹង យល់ព្រមលើកិច្ចព្រមព្រៀងនេះ។ សភា បានអនុម័តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេ ByteDance លក់ភាគហ៊ុនរបស់ខ្លួនដោយសារតែ កង្វល់ពីសន្តិសុខជាតិ។

លោក Trump បានសន្យាថានឹង «រក្សាទុក TikTok» កាលពីមុនពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ហើយបានផ្តល់ការសរសើរដល់កម្មវិធីនេះដែលបានរួមចំណែកដល់ភាពជោគជ័យផ្នែកនយោបាយរបស់លោក។ លោកប្រធានាធិបតី កាលពីពេលមុនបាននិយាយថា លោកជឿជាក់ថាមេដឹកនាំចិន លោក Xi Jinping នឹងព្រមព្រៀងលើការលក់ក្រុមហ៊ុន TikTok ។
អនុប្រធានាធិបតី លោក JD Vance ត្រូវបានរាយការណ៍ថា កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលការលក់។