Kevin Durant រក​បាន ២៧​ពិន្ទុ​ឱ្យ Brooklyn Nets យកឈ្នះ Cleveland Cavaliers ១១៧-១១២

2021/11/24 09:54:14 pm        115

​បាល់បោះ៖ ​កីឡាករ Kevin Durant រក​បាន ២៧​ពិន្ទុ​ម្នាក់ឯង​ស្រប​ពេល Brooklyn Nets យកឈ្នះ Cleveland Cavaliers លទ្ធផល ១១៧-១១២ ការប្រកួត​បាល់បោះ​ក្រប​ខណ្ឌ NBA សហរដ្ឋអាមេរិក​។

​​នេះ​ជា​ការ​វិល​មកវិញ​សំរាប់ Kevin Durant ដែល​អវត្តមាន​មួយ​ប្រកួត​ដោយសារ​របួស​ស្មា​ខាងស្តាំ ខណៈ​ដែល​ការរកបាន ២៧ពិន្ទុ​នេះធ្វើឱ្យ​រំកិល​ខ្វះ​តែ ១ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​ទាន់ Alan Iverson ក្នុង​តារាង​អ្នករក​ពិន្ទុ​បាន​ច្រើនជាងគេ​ចំណាត់ថ្នាក់​លេខ ២៥ ដោយ​រកបាន​សរុប ២៤៣៦៧ពិន្ទុ​ក្នុង​អាជីព​។ ​ចំណែក​ជ័យជំនះ​របស់ Brooklyn Nets នេះ​ក៏​ជា​ជ័យជំនះ ៦ ក្នុងចំណោម ៧ប្រកួត​ចុង​ក្រោយ​ផង​ដែរ​។ ​ចំណែក Cleveland Cavaliers កីឡាករ Darius Garland រកបាន ២៤ពិន្ទុ និង Jared Allen រកបាន ២០ពិន្ទុ​ផ្សេងទៀត​តែ Cleveland នៅ​តែ​គេច​មិន​ផុតពី​បរាជ័យ ៤ប្រកួត​ជាប់​គ្នា​។

​​ងាក​មក​ក្រុម​បាល់បោះ Philadelphia បាន​យកឈ្នះ​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ Sacramento Kings លទ្ធផល ១០២-៩៤ ទោះ​គ្មាន​វត្តមាន​កីឡាករ​ឆ្នើម Joel Embiid ក៏ដោយ​។ ​Joel Embiid បាន​អវត្តមាន​ពី​ការ​ប្រកួត ៨ប្រកួត​ជាប់​គ្នា​មកហើយ​ដោយសារ​ពាក់ព័ន្ធ​នឹង​រឿង​វិធាន​សុខាភិបាល​។​ ​កីឡាករ Tyrese Maxey រកបាន ២៤ពិន្ទុ​សំរាប់ Philadelphia ខណៈ Sacramento Kings កីឡាករ De’Aaron Fox រកបាន ២៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm