របាយការណ៍របស់UN គូសបញ្ជាក់ពីការរំលោភបំពានយ៉ាងទូលំទូលាយ ដោយភាគីទាំងពីរ ក្នុងជម្លោះ ស៊ូដង់

2025/03/07 10:38:42 pm        48

របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីសង្គ្រាមស៊ីវិលនៅស៊ូដង់ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញភ័ស្តុតាងដ៏គួរឲ្យព្រួយបារម្ភនៃការឃុំខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត ចំពោះអ្នកជាប់ឃុំនៅ ក្នុងរដ្ឋខាទុំ ដោយភាគីទាំងពីរ។

ការរកឃើញនេះ បានគូសបញ្ជាក់ពីគំរូដ៏ទូលំទូលាយនៃការរំលោភបំពាន ដោយកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមយោធាប៉ារ៉ាគូប្រជែង ដែលជាកងកម្លាំងគាំទ្ររហ័ស (RSF)នៅក្នុងតំបន់ជម្លោះ ទូទាំងប្រទេសនេះ។

ចាប់តាំងពីការប្រយុទ្ធគ្នា បានចាប់ផ្តើមជិតពីរឆ្នាំមុន មនុស្សរាប់ម៉ឺននាក់ ក្នុងនោះមានស្ត្រី និងកុមារ ត្រូវបានឃុំខ្លួន ដោយគ្មានការកាត់ទោស។ មនុស្សជាច្រើនប្រឈមមុខនឹងការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវបានឃុំខ្លួន ក្នុងស្ថានភាពចង្អៀតណែន គ្មានអនាម័យ ដែលបំពានលើស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។

របាយការណ៍ ដែលគ្របដណ្តប់រយៈពេលចាប់ពីការចាប់ផ្តើមនៃសង្រ្គាម ក្នុងខែមេសា ឆ្នាំ ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ គឺផ្អែកលើសក្ខីកម្មពីអតីតអ្នកជាប់ឃុំចំនួន ៣៤នាក់ សមាជិកគ្រួសាររបស់ពួកគេ និងសាក្សី។ ដំណើររឿងទាំងអស់ បង្ហាញពីការធ្វើទារុណកម្មយ៉ាងទូលំទូលាយ រួមទាំងការវាយដំញឹកញាប់ និងស្ថានភាពគួរឲ្យព្រួយបារម្ភ រួមទាំងកន្លែងឃុំឃាំងចង្អៀតណែន ការផ្តល់អាហារនិងទឹកមិនគ្រប់គ្រាន់ និងការខ្វះខាតការថែទាំសុខភាព។ អ្នកជាប់ឃុំជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង ដោយសារតែការមិនយកចិត្តទុកដាក់។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm