តំណាងក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃសំណង់សិល្បការ្យនៃគម្រោងស្ថាបនាផ្លូវកៅស៊ូ ក្នុងស្រុកក្រគរ

2025/03/07 11:26:53 pm        668

ពោធិ៍សាត់៖ ដើម្បីពង្រឹងគុណភាពសំណង់សិល្បការ្យក្នុងគម្រោងផ្លូវជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ និងឯកឧត្តម ជាស្រ៊ុន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមពីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត រួមនិងតំណាងកងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលជាអ្នកអនុវត្តគម្រោង បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ សំណង់សិល្បការ្យដែលសាងសង់កាត់ប្រឡាយទឹក ក្នុងគម្រោងស្ថាបនាផ្លូវកៅស៊ូ(DBST)ហៅថាផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ឯកឧត្តមរដ្ឋលេខាធិការ ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៍លើកឡើងថា សំណង់សិល្បការ្យ និងផ្លូវនេះគឺស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយការប្រែក្លាយផ្លូវនេះឱ្យក្លាយជាផ្លូវកៅស៊ូរ គឺស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងជាគោលដៅបង្ខិតទីជនបទឱ្យកាន់តែនៅជិតទីប្រជុំជន ឬក្រុង ជាពិសេសជាការឆ្លើយតបទៅតាមតម្រូវការក៏ដូចជាការចង់បានរបស់បងបប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ការចុះមកត្រួតពិនិត្យក្នុងពេលនេះគឺដើម្បីធានានិងប្រាកដថា សំណង់សិល្បការ្យ ក្នុងគម្រោងស្ថាបនាផ្លូវនេះ បានគោរពតាមស្តង់ដារនិងប្រកបដោយគុណភាព ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ទិសដៅ ត្រូវពង្រឹងលើយន្តការត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្ថាបនាផ្លូវ ឱ្យមានគុណភាព និងអាចប្រើប្រាស់បានយូអង្វែង ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។

បន្ទាប់ពីចុះពិនិត្យដោយផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ( គ. ត. វ.) បានវាយតម្លៃ ការសាងសង់សំណង់សិល្បការ្យ នៃគម្រោងស្ថាបនាផ្លូវកៅស៊ូនេះ គឺមានគុណភាពល្អប្រសើរគោរពតាមស្តង់ដារបច្ចេកទេស ។

គួរឱ្យដឹងដែរថា ផ្លូវកៅស៊ូពីរជាន់(DBST)ដែលកំពុងស្ថាបនានេះប្រវែង២២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើចរាចរណ៍ទៅផ្សារ សាលារៀន មន្ទីរពេទ្យ ដឹកកសិផល និងធ្វើដំណើរទៅទីរួមខេត្តជាដើម ។ ក្រៅពីផ្លូវនេះ ខេត្តពោធិ៍សាត់ទទួលបានសមិទ្ធផលជាច្រើនផ្សេងទៀត ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលសមិទ្ធផលទាំងនោះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយសជម្រុញកំណើតសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែមានភាពល្អប្រសើរ ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm