ចិន​បាញ់​បង្ហោះ​ផ្កាយរណប​អង្កេត​ភព​ផែន​ដី​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី​ដោយ​ជោគជ័យ

2021/11/24 03:20:12 pm        430

​ចិន៖ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​អង្កេត​ផែនដី​ថ្មី​មួយពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan នៅ​ភាគ​ពាយព្យប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​។ ផ្កាយរណប​ឈ្មោះ Gaofen-3 02 ត្រូវ​បាន​បាញ់​បង្ហោះ​ដោយ​យាន​ចម្លង Long March-4C នៅ​ម៉ោង 07:45នាទី (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ហើយ​បាន​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី​ដែល​បាន​គ្រោង​ទុក​ដោយ​ជោគជ័យ​។​

​ផ្កាយរណប​នេះ​នឹង​ធ្វើ​ប្រតិបត្តិការ​ក្នុង​គន្លង​ប្រព័ន្ធ​ព្រះអាទិត្យ​ ក្នុង​ពេល​ដំណាលគ្នា​នៅ​រយៈកម្ពស់ ៧៥៥គីឡូម៉ែត្រ ហើយ​នឹង​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ផ្កាយរណប Gaofen-3 ដែល​ធ្វើដំណើរ​ជុំវិញ​គន្លង​តារាវិថី​នោះ ដើម្បី​បង្កើត​ជា​ក្រុម​ផ្កាយរណប​រ៉ា​ដា​ដែល​ភ្ជាប់​ពី​ដីគោក​ទៅ​សមុទ្រ​។ វា​នឹង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ត្រួតពិនិត្យ​នៃ​ការសង្កេត​នាវា​សមុទ្រ ក៏ដូចជា​ការ​ត្រួត​ពិនិត្យ​ភាព​អាសន្ន​នៅ​សមុទ្រ និង​បរិស្ថាន​ធម្មជាតិ​ដីគោក ​និង​សមុទ្រ​។

​ផ្កាយរណប​នេះ​នឹង​បម្រើ​ដល់​វិស័យ​ការពារ និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ដែនសមុទ្រ ការ​ត្រួត​ពិនិត្យ​បរិស្ថាន​សមុទ្រ ការ​ការពារ​បរិស្ថាន ការ​អភិរក្ស​ទឹក កសិកម្ម និង​ឧតុនិយម​។​ ផ្កាយរណប Gaofen-3 02 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​អវកាស​ចិន និង​យាន​ចម្លង​ដឹក​ជញ្ជូន​ដោយ​ភ្នាក់ងារ​អវកាស​ចិន Shanghai Academy of Spaceflight Technology។ ការ​បាញ់​បង្ហោះ​នេះ​គឺជា​បេសកកម្ម​លើក​ទី៣៩៨ សម្រាប់​ប្រព័ន្ធ​បញ្ជូន​យាន​ចម្លង​ទៅកាន់​ទី​អវកាស Long March ឬ Changzheng៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        219
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        260
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm