នាយឧត្តមសេនីយ៍ ទៀ សីហា បន្តចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាភ្នំប្រាក់៥១៩ ខេត្តបន្ទាយមានជ័យ

2025/03/08 12:36:42 am        99

បន្ទាយមានជ័យ ៖ ក្រោយចុះត្រួតពិនិត្យតំបន់ប្រវត្តិសាស្រ្តយោធាជាច្រើនកន្លែង ចុះសួរសុខទុក្ខ និងសំណេះសំណាលជាយោធិននៅតាមអង្គភាព និងតាមក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃ ស្ថិតនៅលើទឹកដីបាត់ដំបង និងខេត្តប៉ៃលិននោះ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានបន្តដំណើរចុះសាកសួរសុខ និងពិនិត្យមើលទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់៥១៩ ថ្មពួក ស្ថិតនៅក្នុង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួកបានគ្រប់គ្រង និង ថែរក្សាដោយការិយាល័យអភិវឌ្ឍយោធភូមិភាគទី៥។ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ គឺ ជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់តាំងពីពេលមុនៗ ក៏ដូចជាទៅថ្ងៃអនាគតដែលទីតាំងនេះនៅជាប់ព្រំដែន ហើយតឹកតាងប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនៅទីនេះមាន៖ទីតាំងផ្ទះរបស់លោក សូរ ហុង និង សាលានយោបាយ ដែលអតីតកម្លាំងកម្ពុជាប្រជាធិបតេយ្យធ្លាប់បង្រៀននៅទីនេះ ហើយក្រៅពីនេះមានផ្ទះរបស់ ប៉ុល ពត និងមានរោងទីតាំងកែ ឆ្នៃគ្រាប់ - លេណដ្ឋានសំខាន់ៗជាចំណុចខ្ពស់ ហើយនៅខាងក្រោមគឺមានស្រះទឹកដែលបានជីក និងស្រះធម្មជាតិនៅ អាងក្តឹបថ្ម-ជាស្រះធំ ។ 

តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំបា្រក់ ៥១៩ ថ្មពួក  ពីអតីតកាលកន្លែងនេះគឺមូលដ្ឋានដែលមានប្រវត្តិយ៉ាងច្រើនបំផុតទាំងយុទ្ធនាការ និងការប្រយុទ្ធ ចាប់តាំងពីទសវត្ស ៨០ រហូតជាកន្លែងទីតាំងជួបជុំ និងប្រជុំជាច្រើន ហើយជាកន្លែងដែលមានប្រវត្តិតាំងពីឆ្នាំ១៩៧៩។ ទីតាំងភ្នំប្រាក់នេះក៏ជាទីតាំងរបស់ កងពល ៥១៩ ដែលពីអតីតកាល មានកម្មាភិបាលធំៗជាច្រើន របស់កម្លាំង កម្ពុជាប្រជាធិបតេយ្យ បានចេញពីទីនេះ និងបំបែកទៅជាអង្គភាព កងពលដទៃទៀត ហើយជាកន្លែងដែលមានការប្រជុំ បំពាក់បំប៉ន  ផ្តល់ផែនការសឹក ពីមេដឹកនាំធំៗ ជាពិសេស ប៉ុល ពត - នួន ជា។ ទីតាំងប្រវត្តិសាស្រ្តយោធាតេជោភ្នំប្រាក់ ស្ថិតនៅជិតព្រំដែន ដែលបាន រួមចំណែក ក្នុងកិច្ចការ ការពារ អធិបតេយ្យ- បូរណភាពទឹកដីផងដែរ៕​

អត្ថបទ ៖ បាន ចក់​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm