ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា រដ្ឋបាលអាមេរិកចង់ពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី និងចិន។
លោក ត្រាំ បានចង្អុលបង្ហាញថា លោកបានពិភាក្សាអំពីបញ្ហានេះ ជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងអំឡុងពេលកាន់តំណែងអាណត្តិដំបូងរបស់លោក ហើយចង់បន្តការពិគ្រោះយោបល់ទាំងនោះឡើងវិញ។
លោកបានបញ្ជាក់ថា៖ «នេះ គឺជារឿងល្អ ប្រសិនបើអ្នករាល់គ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរបាននោះ។
លោក ត្រាំ បានបន្ថែមថា៖«រុស្ស៊ី និងយើង មានច្រើនជាងគេ។ ប្រទេសចិន នឹងមានបរិមាណស្មើគ្នា ក្នុង រយៈពេល ៤ ឬ ៥ ឆ្នាំទៀត ហើយវាពិតជាល្អណាស់ ប្រសិនបើយើងអាចលុបបំបាត់នុយក្លេអ៊ែរទាំងអស់បាន ពីព្រោះឥទ្ធិពលនៃអាវុធនុយក្លេអ៊ែរ គឺពិតជាគ្រោះថ្នាក់ណាស់។
មេដឹកនាំអាមេរិករូបនេះ បាននិយាយបន្តទៀតថា៖«ខ្ញុំជិតឈានដល់កម្មវិធីជាមួយរុស្ស៊ី គឺការរំសាយអាវុធនុយក្លេអ៊ែរ ហើយយើងនឹងមានប្រទេសចិនមួយទៀត។ ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីបញ្ហានេះ។ «ប៉ុន្តែរឿងមិនល្អជាច្រើន បានកើតឡើង ដូចជាការបោះឆ្នោតជាដើម។ ការបោះឆ្នោត មានការលួចបន្លំ។ ដូច្នេះហើយ យើងត្រូវត្រឡប់មកវិញ ៤ឆ្នាំទៀត។ ប៉ុន្តែខ្ញុំចង់ចាប់ផ្តើមគំនិតទាំងនោះ ផ្ទុយពីអ្វីដែលអ្នកនិយាយ ការរំសាយអាវុធនុយក្លេអ៊ែរ នឹងមិនគួរឲ្យជឿ»។