លោក Orban៖ ការផ្តល់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន នឹង «បំផ្លាញអឺរ៉ុប»

2025/03/08 01:17:59 am        108

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី៧ ខែមីនា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) មិនអាចមានលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់កិច្ចប្រឹងប្រែងយោធារបស់អ៊ុយក្រែនបានទេ ព្រោះជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមិនត្រូវបានធានាទៀតឡើយ។

ក្នុងនាមជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលកំពុងបង្កើតទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ លោក Orban បានប្រាប់វិទ្យុរដ្ឋថា រដ្ឋាភិបាលរបស់លោក នឹងចាប់ផ្តើមឲ្យមាន «ការពិគ្រោះយោបល់ជាសាធារណៈ» ក្នុងស្រុក ស្តីពីការចូលជាសមាជិក EU របស់អ៊ុយក្រែន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

យុទ្ធនាការនយោបាយដែលផ្តល់មូលនិធិដោយរដ្ឋ នឹងកើតឡើងស្របពេលដែលលោក Orban ដែលកាន់អំណាចតាំងពីឆ្នាំ២០១០ ត្រូវប្រឈមនឹងការបោះឆ្នោត នៅឆ្នាំ២០២៦ ដោយមានសេដ្ឋកិច្ចដែលទើបតែងើបចេញពីវិបត្តិអតិផរណា និងការកើនឡើងនូវប្រជាប្រិយភាពរបស់គណបក្សប្រឆាំងថ្មីដែលជាបញ្ហាប្រឈមខ្លាំងបំផុត ចំពោះការកាន់អំណាចរបស់លោក។

គួរបញ្ជាក់ថា បណ្ដាមេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) បានគាំទ្រផែនការចំណាយបន្ថែមទៀត ក្នុងវិស័យការពារជាតិ និងបន្តឈរខាងអ៊ុយក្រែន នៅក្នុងពិភពលោក ដែលកំពុងប្រែប្រួលយ៉ាងខ្លាំង ដោយសារការបញ្ច្រាស់គោលនយោបាយអាមេរិករបស់លោក Donald Trump។

ប៉ុន្តែលោក Orban ដែលបានបដិសេធមិនបញ្ជូនអាវុធទៅអ៊ុយក្រែន តាំងពីដើមដំបូងនៃសង្រ្គាម និងបានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានលើកឡើងថា ជំនួសឲ្យការអូសបន្លាយសង្រ្គាម អឺរ៉ុបគួរតែគាំទ្រកិច្ចចរចាសន្តិភាពរបស់លោក Trump។ លោកបាននិយាយថា ខណៈដែលចង់បង្កើនការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុបផងដែរនោះ ដូច្នេះ វិធីដែល EU ចង់គាំទ្រអ៊ុយក្រែន នាពេលនេះ នឹង «បំផ្លាញអឺរ៉ុប»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm