បណ្ដាវិទ្យាល័យមួយចំនួននៅខេត្តកណ្ដាល បង្កើនម៉ោងបង្រៀនបំប៉នសិស្សត្រៀមប្រឡង

2021/11/24 10:24:50 pm        475

កណ្ដាល ៖ បណ្តាលោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យមួយចំនួន នៅខេត្តកណ្តាល បានស្ម័គ្រចិត្តបង្កើនម៉ោងបង្រៀនបំប៉នសិស្សថ្នាក់ទី១២ យ៉ាងសកម្ម ដើម្បីជួយពង្រឹងសមត្ថភាពសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១នេះ។

បើតាមលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ក៏ដូចជាគ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ផ្សេងៗ​ទៀត បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ខែវិច្ឆិកានេះថា នៅក្នុងអំឡុងថ្ងៃប្រឡងបាក់ឌុបជិតឈានមកដល់នេះ បណ្តា​​គ្រូតាមមុខវិជ្ជាដែលត្រូវប្រឡង បានបង្កើនម៉ោងបង្រៀនបំប៉នសម្រាប់សិស្សថ្នាក់ទី១២បន្ថែម ​ទៅ​តាមការណែនាំ​របស់​​ប្រមុខថ្នាក់​ដឹកនាំរាជរដ្ឋាភិបាលផង ​និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ​ខណៈការបង្រៀន និង​ការ​រៀន​​នៅក្នុងឆ្នាំនេះ គឺបានជួបការរំខានច្រើន ដោយសារវិបត្តិកូវីដ១៩។

បើតាមសិស្សថ្នាក់ទី១២ ថ្លែងថា ការរៀនបំប៉នចំណេះដឹងបន្ថែមបូកនឹងថ្ងៃសៅរ៍-អាទិត្យផងដែរនេះ គឺពិតជាមាន​សារ​​សំខាន់ណាស់​ ដោយសារគ្រប់លោកគ្រូអ្នកគ្រូបានលើកយកសំណួរ លំហាត់​គន្លឹះ​ជាច្រើនដែលសិស្សមាន​ចម្ងល់​យក​មកដោះស្រាយពន្យល់​ប្រាប់​សិស្សទាំងអស់គ្នា ហើយ​តាម​រយៈការបង្រៀន និងការៀននេះ គឺជាការធ្វើឱ្យ​សិស្ស​មាន​ចំណេះ​ដឹងបន្ថែមដ៏សំខាន់​ដើម្បីត្រៀមខ្លួន​បន្ថែមសម្រាប់ការប្រឡងនៅថ្ងៃទី២៧ខែធ្នូនេះ។

សម្រាប់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ២០២១នេះ នឹង​ត្រូវរៀបចំ​តាម​ទម្រង់ដូចឆ្នាំមុនៗ និងត្រូវបន្តអនុវត្តន៍តាមគោល​ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព ​និង​លទ្ធផល​ទទួល​យក​បានស្រប នឹងវិធានការសុវត្ថិភាពសុខភាព។

ឯកឧត្តម បន្តថា​ គិតត្រឹមមកដល់ពេល ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ​ បាក់ឌុបនេះ មាន​បេក្ខជន​ប្រឡង ១១៥,១៣៩នាក់ ក្នុងនោះនារី ​មាន៦០,៦៦១នាក់ ហើយបានបែងចែង​មណ្ឌល​ប្រឡង​ចំនួន ២០៥មណ្ឌល និង​មាន​បន្ទប់​ប្រឡងចំនួន​ ៤៦៥១បន្ទប់ ​ហើយការប្រឡងបាក់ឌុប ត្រូវបន្ត​អនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌​ តម្លាភាព ​និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាពសុខភាព៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm