ទូកនៅក្នុងកំពង់ផែនេសាទត្រីធំបំផុតនៅក្នុងរដ្ឋភាគខាងកើត Odisha ប្រទេសឥណ្ឌា រងការឆាបឆេះក្នុងអគ្គិភ័យកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ក្រុមអ្នកស្រុក និងក្រុមប្រជានេសាទ នាំគ្នារត់រកទីសុវត្ថិភាព ពេលដែលផ្ទៃមេឃនាពេលយប់ គ្របដណ្តប់ដោយផ្សែងខ្មៅ និងអណ្តាតភ្លើងពីទូករងការឆាបឆេះ ។
លោក Srikant Parida គឺជាប្រធានសមាគមអ្នកផលិតត្រីសមុទ្ររដ្ឋ Odisha និយាយថា អគ្គិភ័យនេះ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ពេលដែលទូក១០-២០គ្រឿង រងការឆាបឆេះ ។
ក្រុមប្រជានេសាទ ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ។
មន្រ្តីជាន់ខ្ពស់មួយរូប និយាយថា រថយន្តពន្លត់អគ្គិភ័យទាំងអស់នៅក្នុងរដ្ឋរបស់ពួកយើង ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ។
គួរឲ្យដឹងថា កំពង់ផែនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦ ហើយស្ថិតក្នុងចំណោមកំពង់ផែនេសាទត្រីសំខាន់ៗរបស់ឥណ្ឌា ៕