ក្រុមហ៊ុន Microsoft នឹងវិនិយោគទុន ៣០០លានដុល្លារបន្ថែមទៀតនៅដំណាច់ឆ្នាំ ២០២៧ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត(AI)នៅអាហ្វ្រិកខាងត្បូង ដើម្បីឈានដល់តម្រូវការកើនឡើងសម្រាប់សេវា Azure របស់ក្រុមហ៊ុននៅក្នុងតំបន់ ។
លោក Brad Smith គឺជាប្រធាន និងជាអនុប្រធានក្រុមហ៊ុន Microsoft និយាយក្នុងព្រឹត្តការណ៍នៅទីក្រុង Johannesburg កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតកម្មវិធី Softwareធំបំផុតរបស់ពិភពលោកមួយនេះ នឹងចំណាយលើការប្រឡងយកវិញ្ញាបនប័ត្របច្ចេកទេសសម្រាប់មនុស្ស ៥ម៉ឺននាក់លើជំនាញឌីជីថលតម្រូវការខ្ពស់ ។ លោកបន្តថា វិញ្ញាបនប័ត្រនឹងសម្រាប់ស្ថាបត្យកម្ម Cloud ប្រព័ន្ធ AI និងសន្តិសុខតាមអ៊ីនធឺណិត ។
គួរឲ្យដឹងថា ក្រុមហ៊ុន Microsoft បានចំណាយថវិកាជាង ១២៩,៥លានដុល្លាររួចទៅហើយ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្នាក់សហគ្រាសលើកដំបូងរបស់អាហ្វ្រិកខាងត្បូង នៅទីក្រុង Johannesburg និងទីក្រុង Cape Town ។
ប្រទេសមួយនេះ បានក្លាយជាមជ្ឈមណ្ឌលទិន្នន័យធំ ដើម្បីដោះស្រាយតម្រូវការគណនា AIខ្ពស់ ស្របពេលដែលក្រុមហ៊ុនព្យាយាមបញ្ចូលបច្ចេកវិទ្យាទៅក្នុងផលិតផល និងសេវាកម្មផ្សេងៗ ។
ក្រុមហ៊ុន Microsoft គ្រោងនឹងវិនិយោគទុនថវិកាប្រហែល ៨០ពាន់លានដុល្លារនៅជុំវិញពិភពលោក ក្នុងឆ្នាំសារពើរពន្ធ ២០២៥ លើការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ ដើម្បីបង្វឹកគំរូ AI និងដាក់ពង្រាយកម្មវិធី AI និងកម្មវិធីផ្អែកលើ Cloud ៕