លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើសារលិខិតគោរពថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

2025/03/08 02:46:16 am        110

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ផ្ញើសារលិខិតគោរពថ្លែងអំណរគុណជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារជូនពរលោកជំទាវបណ្ឌិត ក្នុងឱកាសខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ។ 

សារលិខិតថ្លែងអំណរគុណរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងកាយសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានចេញផ្សាយនាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ បានរំលេចខ្លឹមសារបន្ថែមទៀតថា កិច្ចការងារលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្រ្តី គឺជាកាតព្វកិច្ចចម្បងមួយដែលប្រទេសជាតិនីមួយៗ ត្រូវយកចិត្តទុកដាក់។ សារលិខិតដដែលបានបន្តថា៖ « ក្នុងនាមជាអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាងខ្ញុំសូមយកវេលាដ៏ឧត្តុងឧត្តមនៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ នេះ បញ្ជាក់ជូនបន្ថែមថា ការលើកកម្ពស់សិទ្ធិ សមភាព និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី មិនត្រឹមតែជាកិច្ចការអាទិភាពដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប៉ុន្តែជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកាតាលីករថ្មីចូលរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។ 

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយប្ញទ្ធនារីកម្ពុជា បានសម្ដែងនូវការគោរពដឹងគុណ និងកោតសរសើរដ៏ស្មោះស្ម័គ្របំផុត ចំពោះស្នាដៃដឹកនាំប្រទេសដ៏ឈ្លាសវៃបំផុត ប្រកបដោយភាពប្រាកដនិយម មនសិការស្រលាញ់ប្រទេសជាតិ និងប្រជាជន ព្រមទាំងការលះបង់គ្រប់បែបយ៉ាងមិនអាចប្រៀបផ្ទឹមបានរបស់សម្ដេចតេជោ ដោយសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ នារយៈកាលកន្លងមក ជាពិសេសការសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសន្តិភាពពេញលេញ ព្រមទាំងធានាបាននូវស្ថិរភាពនយោបាយយូរអង្វែង និងការអភិវឌ្ឍលើគ្រប់វិស័យ។ 

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជាក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យព្រះរតនត្រ័យ និងប្ញទ្ធិបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀតជូនព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        49
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm